ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​ចូល​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​ត្រូវ​រថយន្ត​ធំ​ដឹក​ថ្ម​បំផ្លាញ​ខ្ទេច​អាជ្ញាធរខេត្ត​មើលមិនឃើញ​

ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​ចូល​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​ត្រូវ​រថយន្ត​ធំ​ដឹក​ថ្ម​បំផ្លាញ​ខ្ទេច​អាជ្ញាធរខេត្ត​មើលមិនឃើញ​

បន្ទាយមានជ័យ​៖ ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ចូល​ទឹក​ស្អាត​​បាននាំគ្នា​ព្រួយបារម្ភ​យ៉ាងខ្លាំង ខ្លាច​ទៅ​ថ្ងៃមុខ​អាច​នឹងមាន​ប្រជាពលរដ្ឋ​ស្លាប់​ជា​ពុំខាន​ឡើយ​ដោយសារតែ​ផ្លូវ​១​ខ្សែ​ទើបតែ​ចាក់​កៅស៊ូ​ថ្មីៗ​ដែលមាន​ប្រវែង​២០០​ម៉ែត្រ​ចាប់ពី​ថ្នល់ជាតិ​លេខ​៥​រហូតដល់​ក្រុមហ៊ុន​ទឹកស្អាត​ដែល​ស្ថិតនៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ​រថយន្ត​ធំ​ដឹក​ដី​ដឹក​ថ្ម​បំផ្លាញ​ខូចខាត​ស្ទើរ​ទាំងស្រុង សព្វថ្ងៃនេះ​ផ្លូវ​១​ខ្សែ​នេះ​មាន​ក្រឡុក​ក្រហេងក្រហូង​ជ្រៅៗ ពិបាក​ធ្វើ​ដំណើរ​​យ៉ាងខ្លាំង​សូម្បីតែ​ពេល​ថ្ងៃ​ម៉ូតូ​ឡាន​រថយន្ត​ធ្វើការ​ឆ្លងកាត់​ផ្លូវ​នេះ​ក៏​ពិបាកធ្វើ​ដំណើរ​ទៅមក​ផងដែរ តែ​ចំពោះ​ពេលយប់​វិញ​បើ​អ្នកជិះ​ម៉ូតូ​ជិះ​កាត់​តាមផ្លូវ​នេះ​ពុំមាន​ការប្រុងប្រយ័ត្ន​បើក​លឿន​អាច​ធ្លាក់​ក្នុង​រណ្ដៅ​ក្រឡុក​ជ្រៅៗ​នោះ​បាក់ ក ស្លាប់។

ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ទឹកស្អាត​នោះបាន​នាំគ្នា​និយាយថា​៖ ផ្លូវ​១​ខ្សែ​នេះ​ទើបតែ​ស្ថាបនា​ហើយ​ថ្មីៗ​មិនបាន​១​ឆ្នាំ​ស្រួលបួល​ផង​ស្រាប់តែ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​ត្រូវ​រង​ការបំផ្លាញ​ដោយសារតែ​រថយន្ត​យក្ស​ដឹក​ដី​ដឹក​កាត់​ចុះឡើង​បំផ្លាញ​ថ្នល់​១​ខ្សែ​នេះ​ខូចខាត​បាក់ស្រុត​ផុល​ដី​ខ្ទេចខ្ទី​អស់​មាន​ក្រឡុក​ធំៗ​ជ្រៅៗ​ខូច​ខ្ទេចខ្ទី​អស់ហើយ​។ ចំពោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​គេ​ពុំដែល​ឃើញ​ចុះ​ធ្វើការ​ទប់ស្កាត់​រថយន្ត​បែន​ដឹក​ដី​កំទេច​ផ្លូវ​ថែម​ទាំង​យក​ភ្នែក​មើល​និង​ធ្វើការ​ជួសជុល​ឲ្យ​ពួកគាត់​ធ្វើដំណើរ​បាន​ស្រួល​ដូច​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​សិរីសោភ័ណ​ឡើយ។

​ប្រជាពលរដ្ឋ​បាននាំគ្នា​និយាយថា​៖ ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​រថយន្ត​បែន​ដឹក​ដី​ប្រភេទ​យក្ស​ដែល​អាច​ផ្ទុក​ទម្ងន់​ចំណុះ​២៥​ម៉ែត្រគូប​និង​មាន​ទម្ងន់​ក្នុង​១​គ្រឿង​ជាង​៣០​តោន​យ៉ាងតិច​ក៏​៥​ទៅ​៦​គ្រឿង​បើក​ឆ្លងកាត់​ផ្លូវ​នេះ​បាន​យ៉ាង​រលូន​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ចុះមក​ធ្វើការ​ហាមឃាត់​រថយន្ត​បែន​ដឹក​ដី​បំផ្លាញ​ផ្លូវ​យ៉ាងធ្ងន់ធ្ងរ​នៅឡើយ។

​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​នេះ​បាននាំគ្នា​ធ្វើការ​រិះគន់​ដល់​អាជ្ញាធរខេត្ត​ទើបតែ​ឡើងកាន់​មុខតំណែង​ថ្មី​យ៉ាង​ចាស់ដៃ​ថា​៖ ការខូចខាត​ផ្លូវ​១​ខ្សែ​នេះ​គឺ​មកពី​អាជ្ញាធរខេត្ត​ក្រុង​​បណ្ដែត​បណ្ដោយ​គ្មាន​ការទប់ស្កាត់​ធ្វើ​ឲ្យ​លុយ​រាប់សែន​ដុល្លា​របស់​ជាតិ​ដែល​ខិតខំ​កសាង​ផ្លូវ​នេះ​ត្រូវ​ខាត​អាសាបង់​។ រួចហើយ​ពួកគាត់​សំណូមពរ​ដល់​ថ្នាក់លើ​មេត្តាជួយ​ចាត់ការ​ទប់ស្កាត់​បញ្ឈប់​រថយន្ត​ទាំងនេះ​កុំ​ឲ្យ​បើក​ឆ្លងកាត់​លើផ្លូវ​នេះ​ទៀត​បើ​ពុំ​នោះទេ​ផ្លូវ​១​ខ្សែ​នេះ​និង​ក្លាយទៅជា​អូរ​ប្រឡាយ​ក្នុងពេល​រដូវវស្សា​ខាង​មុខ​នេះ​ជាក់​ជាមិនខាន​ឡើយ​។

​បញ្ជាក់​ផងដែរ​ថា​៖ មាន​ផ្លូវជាតិ​ជាច្រើន​ខ្សែ​ដែល​ចេញពី​ថ្នល់ជាតិ​លេខ​៥ ឆ្ពោះទៅកាន់​ភូមិ​​អ្នកស្រុក​ជាច្រើន​ខ្សែ​ត្រូវបាន​បំផ្លាញ​ដោយសារតែ​ស្នាដៃ​របស់​ឈ្មួញ​ដឹក​ដី​ដែល​ចូល​ចិត្ត​យក​រថយន្ត​បែន​ដឹក​ដី​ប្រភេទ​យក្ស​ដឹក​លើស​ទម្ងន់​បើក​កាត់​ផ្លូវ​នីមួយៗ​ធ្វើ​ឲ្យ​ផ្លូវ​ទាំង​នោះ​ខូចខាត​ស្ទើរ​ទាំងស្រុង​រហូតមក​ដល់​សព្វថ្ងៃនេះ​គេ​ពុំទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​ប្រធាន​មន្ទីរ​សាធារណការ​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​ផ្លូវ​ដែល​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ទាំង​អស់​នោះ​ទេ​គឺ​ឃើញ​តែមាន​ការសុំ​អង្វរ​ពួកគាត់​ឲ្យ​ជួយ​តែ​ពួក​មន្ត្រី​ទាំងនោះ​មិនបាន​ជួយ​គាត់​វិញ​នៅឡើយ​ទេ៕ ដោយ​៖ នី នឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya