ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​កើតមាន​ជា​បន្តបន្ទាប់​ គ្មាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​ ​

សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​កើតមាន​ជា​បន្តបន្ទាប់​ គ្មាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​ ​

ស្ទឹងត្រែង​៖​បើតាម​សេចក្តី​រាយ​ការ​ណ៏​ក៏ដូចជា​ប្រភពពី​ស្រុក​សៀម​ប៉ាង​បាន​ឲ្យ​ដឹងថា​ក្នុង​ខែមីនា​មកដល់​ថ្ងៃនេះ​យ៉ាងហោចណាស់​ឈើប្រណិត​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​គ្រប់​ម៉ាក​ក្រុម​ធុន​ជាច្រើន​គ្រឿង​ចូលទៅក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​សំរាប់​ស្តុក​ឈើ​នៅ​ស្រុក​សៀម​ប៉ាង​របស់​ឧកញ៉ា​ល្បីឈ្មោះ​មួយរូប​នឹង​ត្រៀម​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​ឡាវ ។​    ​    ​បើតាម​ប្រភព​ព​ត័​មានបាន​ឲ្យ​ដឹងថា ក្នុង​១​យប់ៗ​មាន​រថយន្ត​ប៉ា​កុង​រថយន្ត​កែឆ្នៃ​និង​គោយន្ត​កន្ត្រៃ​រាប់សិប​គ្រឿង​កំពុងតែ​សប្បាយ​ក្នុង​ការដឹក​ជ​ញ្ជួ​ន​ឈើប្រណិត​យ៉ាង​គគ្រឹគ​គ្រេង​ចេញពី​តំបន់​សួនឧទ្យាន​ជាតិ​វីរៈ​ជ័យ​និង​ពី​តំបន់​នានា​យកទៅលក់​ឲ្យ​មេការ​របស់​ឧកញ៉ា​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដោយ​សមត្ថកិច្ច​ជំនាញ​ធ្វើ​មិនដឹងមិនលឺ​!​ហើយ​សមត្ថកិច្ច​ជំនាញ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ក៏ត្រូវ​បាន​ប្រជាពលរដ្ឋ​មានការ​សង្ស័យថា​បានទទួល​លុយ​ដើម្បី​បំបិទមាត់​ពី​ក្រុម​ឈ្មួញ​អស់ទាំងនោះ​ហើយ​។​    ​    ​    ​    ​    ​    ​ការប្រមូល​និង​ទិញ​ឈើ​ចូល​ឃ្លាំង​របស់​ឧកញ៉ា​ត្រូវបាន​គេ​និយាយថា​មាន​មេការ​ឈ្មោះ​វី​រ៉ា​ដា​ជា​ទាហាន​ពាក់​ស័ក្តិ​៤​កន្លះ​និង​ឈ្មោះ​ស្រៀ​ង​ម៉េង​ជា​ទាហាន​ពាក់​ស័ក្ក​២​នៅ​ការិយាល័យ​ទី​២​តំបន់​ប្រ​ត្តិ​ប​ត្តិ​ការ​សឹក​រង​ខេត្តព្រះវិហារ​និង​ឈ្មោះ​ជ្រុ​យ​ជា​មេការ​និង​ជា​អ្នកយក​លុយ​ពី​ឧកញ៉ា​ទៅ​បំផុសបំផុល​ប្រជាពលរដ្ឋ​កាប់​ឈើ​យកទៅលក់​ឲ្យ​ពួកគេ​។​    ​    ​    ​    ​អ្នកយកព័ត៌មាន​ប្រចាំខេត្ត​ស្ទឹងត្រែង​បានធ្វើការ​ទំនាក់ទំនង​ទៅ​លោ​កវី​រ៉ា​ដា​ដើម្បី​សុំ​កា រ​បំភ្លឺ​តែ​លោក​មិនបាន​លើក​ទូរស័ព្ទ​ទេ​បន្ទាប់​ខ្ញុំ​ក៏បាន​ទាក់ទង​ទៅ​លោក​ស្រៀ​ង​ម៉េង​ដែរ​តែ​ទូរស័ព្ទ​លោក​ទំនាក់ទំនង​មិនបាន​។​
​បន្ទាប់ពី​ធ្វើការ​ទំនាក់ទំនង​ទៅ​មេការ​២​រូប​ខាងលើ​រួច​អ្នកយកព័ត៌មាន​យើង ក៏បាន​ធ្វើការ​ទាក់ទង​លោក​ឈាង​តុលា​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ដែរ​តែ​លោក​លើក​និយាយ​ហើយក៏​ហៅ​អ្នកយក​ព័ត​មាន​យើង​ទៅ​បា​រ៉ូ​    ​រួច​ក៏​បិទ​ទៅវិញ​មិនដឹង​ជាមាន​អ្វី​លាក់បាំង​នោះទេ​។​ខណៈនោះ​ដែរ​អ្នកយកព័ត៌មាន​បាន​ទៅដល់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តែ​ខណ្ឌ​រដ្ឋបាល​ព្រៃ​បាន​បិទទ្វារ​ហើយក៏​បាន​ទូរស័ព្ទ​ទៅ​លោក​ឈាង​តុលា​ដែរ​តែ​លោក​មិន​លើក​ទូរស័ព្ទ​នោះទេ​។​ក្នុងនោះដែរ​អ្នកយក​ព័ត​មាន​យើង​ក៏បាន​ធ្វើការ​ទំនាក់ទំនង​លោក​លី​គន​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​សៀម​ប៉ាង​តែ​លោក​មិនបាន​លើក​ទូរស័ព្ទ​និយាយ​ឆ្លើយតប​វិញ​ទេ​។​
​ទាក់ទិន​និង​ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចូល​ឃ្លាំង​ខាងលើនេះ​អ្នកយក​ព័​មាន​យើង​ក៏បាន​ទាក់ទង​ទៅ​លោក​ស៊ី​សួន​អភិបាលស្រុក​សៀម​ប៉ាង​ដែរ​តែ​លោក​រុញ​ដាក់​ឲ្យ​មក​សួរ​ខាង​ខេត្ត​។​ខ្ញុំ​អ្នកយក​ព័ត​មាន​ប្រចាំខេត្ត​ស្ទឹងត្រែង​ពុំមាន​លេខ​សំរាប់​ទំនាក់ទំនង​នោះទេ​៕ ដោយ​៖ ឡុង កាន់​សំនៀង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya