ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ឈើ​អត់​ច្បាប់​២​ឡាន ​ជាប់អន្ទាក់​ប៉េអឹម​

ឈើ​អត់​ច្បាប់​២​ឡាន ​ជាប់អន្ទាក់​ប៉េអឹម​

មណ្ឌលគិរី​៖ រថយន្ត​កែច្នៃ​ចំនួន​២​គ្រឿង​ដឹកឈើ​ប្រណីត​ពេញ ត្រូវបាន​លោក​ព្រំ សា​វ៉េ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពេជ្រ​ដា ដឹកនាំ​កម្លាំង​បង្ក្រាបបាន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៩​ខែមេសា ឆ្នាំ ២០១៤ នៅ​ចំណុច​ភូមិ​អ៊ូ​រ៉ា​ប៉ែត ឃុំក្រង​តេះ ស្រុក​ពេជ្រ​ដា ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចាត់ការ​បន្តទៅ​តាម ផ្លូវច្បាប់​។​
លោក​ព្រំ សា​វ៉េ​ត បាន​ឲ្យ​ដឹងថា ដោយមាន​កម្លាំង​សម្ងាត់​រាយការណ៍​មក​ថា មាន​រថយន្ត​កែច្នៃ​២​គ្រឿង​ដឹកឈើ ប្រណីត​មក​លក់​ឲ្យ​ម្ចាស់​ដេប៉ូ​ឬក៏​សិប្បកម្ម​តុទូ នៅក្នុង​ខេត្ត លោក​ក៏​ដាក់​កម្លាំង​ចាំ​ពួនស្ទាក់ ហើយក៏​ប្រទះឃើញ ឡាន​ដឹកឈើ​ដូច​សេចក្តីរាយការណ៍​មែន ក៏​ឃាត់​តែម្តង​។ ខណៈពេល​នោះ​អ្នកបើករថយន្ត​បាន​គេចខ្លួនបាត់ អស់ សល់​តែ​រថយន្ត​និង​ឈើ ទើប​លោក​ប្រគល់​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​។ ទោះជា យ៉ាងណាក្តី​គេ​មិនដឹងថា ឈើ​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ​។ លោក​បន្តថា ទោះបីជា​កម្លាំង របស់លោក​មាន​តិច​មែន តែ​បទល្មើស​ដឹកឈើ​មិនដែល​រំលង​ពី​ភ្នែក​ក្រុម​សមត្ថកិច្ច​លោក​បានទេ គឺ​ក្រុម​លោក តែងតែ​បង្ក្រាប​បានជា​រើ​យ​យក​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​៕ ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya