កំពង់ឆ្នាំង៖ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកយេនឌឺ លោកស្រី ប្រាក់ សៅនី ត្រូវបានមរណៈភាព ដោយជំងឺថ្លើម នៅវេលាម៉ោង ១និង៤២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នៅក្នុងគេហដ្ឋាន ស្ថិតនៅក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោកស្រី ប្រាក់ សៅនី កើតនៅថ្ងៃទី២០ ខែមិនា ឆ្នាំ១៩៦៩ ជាស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុក យេនឌឺ លោកស្រីបានបំរើការងារជានគរបាល ហើយបាន សម្រេចនូវស្នាដៃជាច្រើនរាប់មិនអស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ។ អ្នកស្រី ប្រាក់ សៅនី មុនទទួលការតែងតាំងជាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង អ្នកស្រីជានាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង អានីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។ ស្វាមី លោកស្រី ប្រាក់ សៅនី ឈ្មោះ លោក សំ សុទ្ធី ជាអធិការនគរបាលក្រុងកំពង់ឆ្នាំង ។
មរណៈភាព របស់លោកស្រី ប្រាក់ សៅនី គឺជាការបាត់បង់ នូវមន្ត្រីនគរបាលមួយរូបដ៍ឆ្នើម ដែលជានិច្ចកាលតែងតែបំរើការងារ ក្នុងបុព្វហេតុជាតិ មាតុភូមិ និង សង្គម ។ ការបាត់បង់រូបលោកស្រី បានធ្វើអោយក្រុមគ្រួសារ លោកស្រី មន្ត្រីនគរបាល រួមនិងប្រជាពលរដ្ឋ មានការ សោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខ ។ ពិធីបុណ្យសពនឹងប្រព្រឹត្តទៅ ចាប់ពីព្រឹកថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០១៤ នៅវេលាម៉ោង២រសៀល ថ្ងៃដដែលនេះ និងមានពិធីគោរពវិញ្ញាណក្ខ័ន្ធនៅក្នុងនោះ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងចូលរួមគោរពវិញ្ញាណក្ខន័ន្ធសពលោកស្រី ប្រាក់ សៅនី ផងដែរ ៕ ដោយ គង់ ប៊ុនធឿន
» Breaking News, ព័ត៌មានជាតិ » លោកស្រី ប្រាក់ សៅនី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលមរណៈភាព