ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សម្ដេច​តេ​ជោ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ និង​បេឡា​រុស​

សម្ដេច​តេ​ជោ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ និង​បេឡា​រុស​

​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាកចេញ​ពី​កម្ពុជា​ហើយ កាលពី​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នា​២០១៤ តាម​ជើងយន្តហោះ​ពិសេស ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ជា​ប្រវត្តិសាស្ត្រ​នៅ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ពីថ្ងៃ​ទី ២១ ដល់ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៤ និង​នៅ​សាធារណរដ្ឋ​បេឡា​រុស ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៤​។ ដែល តប​តាម​ការអញ្ជើញ​របស់​ឯក​ឧត្ដម Artur Rasi-zade នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ និង​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧត្ដម Mikai MYASNIKOVICH នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​បេឡា​រុស​នោះ ។​
​អញ្ជើញ​ជូន​ដំណើរ​គណៈប្រតិភូ ជាន់ខ្ពស់​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រួម មាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​មាន​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត ។​
​គណៈប្រតិភូ អមដំណើរ​សម្ដេចនាយក​រដ្ឋមន្ត្រី​សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ រួមមាន​លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ នៃ​កម្ពុជា លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។ ក្រៅពីនេះ​ក៏មាន​គណៈប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ ហើយ​នេះ​ជា​ទស្សនកិច្ច​ដំបូង​របស់​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រទេស​ដែលជា អតីត​នៅក្នុង​សហភាពសូវៀត​នោះ ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya