ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រទេះ​ឃើញ​ជនអនាថា​ពីរ​នាក់​ដេកស្លាប់​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ប្រទេះ​ឃើញ​ជនអនាថា​ពីរ​នាក់​ដេកស្លាប់​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ ៖ បុរស​អនាថា​២​នាក់​បាន​ស្លាប់​នៅ​កន្លែង​ផ្សេងគ្នា​គឺ​ម្នាក់​ស្លាប់​នៅ ក្នុង​វត្ត​គោក​ចំបក់ ហៅ​វត្ត​អង្គ​តាម​មិញ ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៤​។ ចំណែក​បុរស​ម្នាក់ទៀត​បាន​ស្លាប់​នៅក្នុង​ស្នាក់ការ​ភូមិ​ក្បាលដំរី  កាលពី​វេលា​ម៉ោង​ប្រហែល​៦ ល្ងាច​ថ្ងៃ​ដដែល​ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​នៅក្នុង​វត្ត​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះទេ ដោយ​គេ​ដឹងថា ជា​បុរស​អនាថា​គ្មាន​ទីពឹង​ដើរ​តាមផ្លូវ ហើយ​ទំនង​ជាមាន​ជំងឺ​ប្រចាំកាយ​ទៀត​នោះ​ក៏បាន​ស្លាប់​នៅក្នុង​វត្ត​អង្គ តា​មិញ​តែម្តង ។ រហូតមកដល់​ថ្ងៃទី​២១ ខែមេសា​នេះ​សមត្ថកិច្ច​ក៏ដូចជា​ព្រះសង្ឃ​កំពុង​រង់ចាំ​សាច់ញាតិ​មក ទទួលយក​សព​ទៅ​បញ្ចុះ ។​
​ដោយឡែក​បុរស ម្នាក់ទៀត​ដែល​គេ​មិន​ស្គាល់ឈ្មោះ​ដែរនោះ​និង​ជា​ជនអនាថា​បាន​ស្លាប់​នៅ ក្នុង​ទី​ស្កាក់​ការ​ភូមិ​ក្បាលដំរី​ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​មាន ជំងឺ​ប្រចាំកាយ និង​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ។​
​សមត្ថកិច្ច សង្កាត់​កា​កាប​បាន​ឲ្យ​ដឹងថា មុនពេល​ស្លាប់​បុរស​អនាថា​ខាងលើ​បាន​ដើរ​ពេល​ភូមិ​ក្បាលដំរី ហើយ​ប្រជាពលរដ្ឋ​ក៏​មិនដឹងថា បុរស​ខាងលើ​មកពីណា​នោះដែរ ។ សមត្ថកិច្ច​ក៏​ដូច ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្បាលដំរី​សូម​អំពាវនាវរ​កសាច់​ញាតិ​និង ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​មក​ទទួលយក​សព​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya