ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរអប់រំ​ខេត្ត កឹ​ប​កេង​ប្រាក់​កីឡាករ ​

ប្រធាន​មន្ទីរអប់រំ​ខេត្ត កឹ​ប​កេង​ប្រាក់​កីឡាករ ​

ក្រចេះ​៖ លោក ឡា​ច បូរ៉ា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តក្រចេះ និង​មន្ត្រី
​មួយចំនួន​ត្រូវបាន​គេ​រិះគន់ថា បាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កឹ​ប​កេង​ប្រា​ក់ពាន រង្វាន់​កីឡា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៤ អស់ ពាក់កណ្តាល លើទឹក ប្រាក់​សរុប ១១៨ លាន​រៀល ជាហេតុ​ធ្វើ​ឲ្យ​កីឡាករ កីឡាការិនី ជាច្រើន​បាន​បាត់បង់ អត្ថប្រយោជន៍​និង​បាក់​ទឹកចិត្ត​ក្នុង​ការតស៊ូ​ប្រកួត​យក​ជ័យលាភី​។​

​មន្ត្រី​មន្ទីរអប់រំ​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា​ពេល​មានការ​ប្រកួត​កីឡា​ម្តងៗ​គឺ​ថ្នាក់ជាតិ​បានផ្តល់​ថវិកា​រៀបចំ​ការប្រកួត និង​ប្រាក់រង្វាន់​សម្រាប់​កីឡាករ កីឡាការិនី​ដែល ចូលរួម​ក្នុងការ​ប្រកួត​។ ជាក់ស្តែង​កន្លងមក​រា​ល់​ការប្រកួត​គេ​តែងតែ​ធ្វើបញ្ជី​ឈ្មោះ​កីឡាករ កីឡាការិនី លើស​ចំនួន​ទ្វេដង ក្នុង​បំណង​បំប៉ោង​ការចំណាយ​។ ក្រៅពីនោះ​ប្រាក់ រង្វាន់​សម្រាប់​ផ្តល់ជូន​កីឡាករ កីឡាការិនី ក៏ត្រូវ​បាន​គេ​កឹ​ប​កេង​អស់​មួយផ្នែកធំ​បន្ថែមទៀត​។

​តាម​ប្រភព​បាន​បន្តថា​ចំពោះ​ប្រាក់​ពានរង្វាន់​កីឡា នៅក្នុង​មួយឆ្នាំៗ​គឺមាន​ទឹកប្រាក់ សរុប​ចំនួន​រាប់រយ​លាន​រៀល​ដែលជា​ថវិកា​របស់​ជាតិ​ផ្តល់​មក​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​សម្រាប់​រៀបចំ​ប្រកួត​កីឡា​ផ្សេងៗ​។ ប៉ុន្តែ​ដោយមាន​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក រលួយ​ពី​សំណាក់ លោក​ប្រធាន​មន្ទីរ ឡា​ច បូរ៉ា លោក ប្រធានការិយាល័យ​គណ​នេ​យ្យ សឹង ឡេង និង​លោក ដួង សារិន រួម​និង​លោក ប្រធានការិយាល័យ​កីឡា ភូ​ន សុផាត ផងដែរ ។

​គេ​និយាយថា ចំពោះ​ថវិកា​កីឡា​ថ្នាក់ក្រុង និង​ស្រុក​គឺ​ក្នុង​មួយឆ្នាំៗ ការិយាល័យ​អប់រំ​យុវជន និង​កីឡា​នីមួយៗ​ទទួលបាន​ថវិកា​ត្រឹម​ពី ១ លាន​រៀល ទៅ ៣ លាន​រៀល ប៉ុណ្ណោះ​។ បូកសរុប​ប្រាក់​សម្រាប់​ការប្រកួត​នៅ​ថ្នាក់ ការិយាល័យ ក្រុង ស្រុក និង​មន្ទីរ គឺមាន​ការចំណាយ​ដ៏​តិចតួច​បំផុត ដែលមាន​ចំនួន​ក្រោម ១០០ លាន​រៀល ដែល​មិន​សមស្រប​ទៅតាម​ការចំណាយ​នៅក្នុង​របាយការណ៍ ដក​សាច់ប្រាក់​ជាតិ​ពី​ធនាគារ​នោះទេ​។

​នៅ​មន្ទីរអប់រំ​ខេត្ត​ក៏​នៅមាន​រឿង ការ​កឹ​ប​កេង​ប្រាក់​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​(PLC) និង​ប្រាក់ឧបត្ថម្ភ​ក្នុង​វគ្គ​បំប៉ន​ជំនាញ​គ្រូ អក្ខរកម្ម​របស់​ការិយាល័យ​អប់រំ​ក្រៅ​ប្រព័ន្ធ​ដែល លោក ភូ​ន សុ​ផូ​ត ជា​ប្រធាន​។ បញ្ហា​នេះ ទាមទារ​ឲ្យ​លោក​អភិបាលខេត្ត ស ចំ​រ៉ុង លោក​រដ្ឋមន្ត្រីក្រសួង អប់រំ​យុវជន និង​កីឡា ហង់ ជួនណា​រ៉ុង ជាពិសេស​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​ជុំវិញ​រឿង​អំពើពុករលួយ​ផង​។​

​រាល់​ការលើកឡើង​របស់​មន្ត្រី គឺ​ខាង​កាសែត​អរិយធម៌​ខិតខំ​ស្វះ​ស្វែងរក​ការពន្យល់​ពី​អស់ លោក ណាស់ តែ​មិនអាច​ស្នើ​ទៅបាន ហើយ​កាសែត​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​ជានិច្ច ព្រោះ​ខណៈពេល​នេះ មិនទាន់​ប្រាកដថា​មាន​កំហុស ឬ​អត់​ក្នុង​កម្រិតណា​នៅឡើយ​ទេ​៕ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya