ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ចូល​លួច​សម្ភារ​ក្នុង​ផ្ទះជួល​ ​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ចូល​លួច​សម្ភារ​ក្នុង​ផ្ទះជួល​ ​

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ម្ចាស់​ផ្ទះជួល​ចាប់បញ្ជូន​ប្រគល់​ឲ្យ​សមត្ថកិច្ច ប៉ុស្តិ៍​ទឹកថ្លា​ចាត់ការ​តាមច្បាប់​បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​គាស់ ផ្ទះ​ចូល​លួច​យក​សម្ភារ​និង​របស់របរ​ក្នុងផ្ទះ​កាលពី​វេលា​ម៉ោង​១២​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ជនសង្ស័យ​មាន ឈ្មោះ ហេង ថា​វី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ គ្មាន​មុខរបរ​និង​ទីលំនៅ​ពិតប្រាកដ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ផ្ទះជួល​មានឈ្មោះ ស៊ី យ៉ុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​និស្សិត ស្នាក់​នៅក្នុង​ផ្ទះជួល​កើតហេតុ​ខាងលើ ។​
​ជនរងគ្រោះ​បាន ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​បាន​ចេញទៅ​ក្រៅ​រហូតដល់​ម៉ោង​១២​យប់​ទើប​ត្រឡប់ មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ចំហ ។ ពេលនោះ​ខ្លួន​សង្ស័យ​ក៏​ចូលទៅ​ផ្ទះ​ឃើញ​ជនសង្ស័យ​កំពុង​កកូរកកាយ​រុះរើ រក​សម្ភារ និង​លុយកាក់ ខ្លួន​បាន​ស្រែក​ឆោឡោឡើង​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង ធ្វើ​ឲ្យ​ជនសង្ស័យ​បម្រុង​រត់គេចខ្លួន​ត្រូវ​ខ្លូន​ជា​ជនរងគ្រោះ ចាប់​ជាប់​បញ្ជូនទៅ​ប៉ុស្តិ៍​ទឹកថ្លា​តែម្តង ។​
​ក្រោយ​ធ្វើការ​សាកសួរ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​បាន​កសាង​សំណុំរឿង​បញ្ជូនបន្ត​តាម​នីតិវិធី ៕ ដោយ​៖ លី​ហ៊ាង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya