ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចៅក្រម​ឃុំខ្លួន​ម្ចាស់​ហាង​ម៉ា​ស្សាលី​ណា​ ពីបទ​ឆបោក​ប្រាក់​ ​

ចៅក្រម​ឃុំខ្លួន​ម្ចាស់​ហាង​ម៉ា​ស្សាលី​ណា​ ពីបទ​ឆបោក​ប្រាក់​ ​

ភ្នំពេញ  ៖  ស្ត្រី​ឆបោក​លុយ​៥​ម៉ឺន​ដុល្លារ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សំរេច​ឃុំខ្លួន ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើកសវនាការ​នា​ថ្ងៃ​ខាងមុខ ក្រោម​បទ​ចោទប្រកាន់ថា បាន​ឆបោក​ទ្រព្យសម្បត្តិ អ្នកដទៃ​។ ស្ត្រី​រូបនោះ​ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់​តុលាការ​នា​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៤ រួមទាំង​វត្ថុតាង​មួយចំនួន​ផងដែរ​។​
​គួររំលឹកថា កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៦​និង​១៥​នាទី​រសៀល ស្ត្រី​ម្នាក់​ជា​ថៅកែ​ហាង​កាត់សក់ ម៉ាស្សា យីហោ​លី​ណា នៅ​ចំណុច​ផ្ទះ​លេខ​៨៤Eo ផ្លូវ​លេខ​៦៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ   ចាប់ខ្លួន​ពីបទ​ឆបោក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ ។​
​ថៅកែ ហាង​ម៉ាស្សា​ដែល​ត្រូវ​មន្ត្រី​អាវុធហត្ថ​ឃាត់ខ្លួន​នោះ​ឈ្មោះ ចាន់ លី​ណា ហៅ វ៉ា ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មាន​មុខរបរ​បើកហាង​កាត់សក់ ម៉ាស្សា ស្នាក់​នៅផ្ទះ​លេខ​៨៤Eo ផ្លូវ​លេខ​៦៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។ រីឯ​ជនរងគ្រោះ​ឈ្មោះ ឆាយ លាង​ហេង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មានមុខ​របរ លក់​អង្ករ ស្នាក់​នៅផ្ទះ​លេខ​៧៩Eo ផ្លូវ​លេខ​១៧៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
​តាម ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង ករណី​ឆបោក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​រួចមក លោក ថោង ពិសិដ្ឋ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានទៅដល់​ការឃាត់ ខ្លួន​ស្ត្រី​ម្នាក់​ជា​ថៅកែ​ខាងលើនេះ ។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​បន្តទៀតថា បន្ទាប់ពី​ឃាត់ខ្លួន​ស្ត្រី​ខាងលើនេះ សមត្ថកិច្ច​ដកហូត​វត្ថុ​តាំង រួមមាន លោហធាតុ ពណ៌​លឿង​១២០​ដុំ ក្រដាស​យ័ន​ចិន​មួយ​ផ្ទាំង ព្រះ​ចិន (​អុង​ឌៀ​រ​ចំនួន​០៣​ដុំ​) កាក់​ចិន​០៤​កាក់ លុយ​បុរាណ​មិន​ស្គាល់​ម៉ាក​ចំនួន​០៧​សន្លឹក លុយ​ដុល្លារ​២០​ដុល្លារ លុយ​ខ្មែរ ១២.០០០​រៀល និង​ទូរស័ព្ទដៃ​២​គ្រឿង ។​
​បច្ចុប្បន្ន  ស្ត្រី​ជាប់​សង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​ដ្ឋា​នក​ង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya