ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០១៤នេះ គេសង្កេតឃើញមាន វត្តមាន មន្ត្រីជាន់ខ្ពស់ និងសកម្មជន មួយចំនួន របស់គណបក្សសង្គ្រោះជាតិ បានធ្វើដំណើរទៅ កាន់ទីនោះ ក្នុងគោលបំណង ចង់សម្តែង និងបញ្ចេញមតិ តែការប៉ុនប៉ងរបស់ពួកគេ មិនបានសម្រេចនោះឡើយ ខណៈកម្លាំងសមត្ថកិច្ច ជាច្រើននាក់ត្រូវបានដាក់ពង្រាយ ការពារ នៅលើ និងជុំវិញទីលាន ប្រជាធិបតេយ្យ ។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ គណបក្សប្រឆាំង ហើយតែងតែ ធ្វើដំណើរទៅកាន់ទីលាន ប្រជាធិបតេយ្យនោះ ក៏បានបង្ហាញវត្តមាន ផងដែរ ជាមួយក្រុមសកម្មជន និងក្រុមយុវជនរបស់ខ្លួន មួយចំនួននោះ តែត្រូវក្រុមសមត្ថកិច្ចរារាំង ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាខ្លាំងនោះឡើយ ៕
» Breaking News, ព័ត៌មានជាតិ » សកម្មជនគណបក្សប្រឆាំង ចង់ទៅបញេ្ចញមតិនៅទីលានប្រជាធិបតេយ្យ