ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » នាយករង​សាលា​កូរ៉េខាងត្បូង ធ្វើ​អត្ដ​ឃាត ខណៈ​ប៉ូលិស​ចាប់ខ្លួន​ប្រធាន​នាវិក​ ​

នាយករង​សាលា​កូរ៉េខាងត្បូង ធ្វើ​អត្ដ​ឃាត ខណៈ​ប៉ូលិស​ចាប់ខ្លួន​ប្រធាន​នាវិក​ ​

នាយករង​សាលា កូរ៉េខាងត្បូង​ដែល​ទទួលបន្ទុក​នៅក្នុង​ការនាំ​សិស្សសាលា ទៅធ្វើ​ដំណើរ​កម្សាន្ដ ហើយ​បាន​ជួប​គ្រោះ អាក្រក់​ក្រឡាប់​នាវា​នោះបាន​ធ្វើ​អត្ដ ឃាត​ដោយ​ចងក​នឹង​ខ្សែ​ក្រវាត់ក​នៅលើ​ដើមឈើ ខណៈដែល​ក្រុម​ស៊ើបអង្កេត បាន​ចាប់ខ្លួន​ប្រធាន​នាវិក​ក្រោម​បទ​ចោទ ប្រកាន់​ច្រើន​ករណី ។​
​នាវា​ដឹក​អ្នក ដំណើរ​កូរ៉េខាងត្បូង Sewol ដឹក​អ្នកដំណើរ រួមជាមួយ​នាវិក ៤៧៦​នាក់​បានចេញ​ដំណើរ​ទេស​ចរណ៍​ពី កំពង់ផែ​Incheon​ឆ្ពោះទៅកាន់​កោះ​Jeju ស្ថិតនៅ​ភាគខាងត្បូង​របស់​កូរ៉េខាងត្បូង  ហើយ​ស្រាប់តែ​ក្រឡាប់​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែមេសា ឆ្នាំ​២០១៤​ធ្វើឱ្យមាន​ក្ដី​សោក សៅ​រន្ធត់​ចិ​ត្ដ​ជាខ្លាំង​ពី​សំណាក់​មនុស្ស នៅ​ជុំវិញ​ពិភពលោក ជាពិសេស​សាច់ ញាតិ​ជនរងគ្រោះ​ដែល​ភាគច្រើន​សុទ្ធ សឹងតែ​ជា​សិស្សសាលា​នោះ ។
​រហូតមក​ដល់ពេល នេះ ក្រុម​អ្នក​ជួយសង្គ្រោះ​នៅតែ​ធ្វើ​សកម្មភាព​រុករក​អ្នក ដែល​នៅ​បាត់​ខ្លួន​ទាំង​២៧៤​នាក់ ។ រីឯ សាកសព​២៩​នាក់​ត្រូវ​ប្រគល់ជូន​ក្រុម គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​
​កង​នាវា​យាមល្បាត ដែនសមុទ្រ​កូរ៉េ ខាងត្បូង​បានបញ្ជាក់​ថា ក្រុម​ស៊ើបអង្កេត ទើបតែ​បាន​ចាប់ខ្លួន​លោក Lee Joon Seok អាយុ​៦៩​ឆ្នាំ ដែលជា​ប្រធាន​នាវិក  នាវា​Sewol​ដែល​បើក​ក្រឡាប់​នោះ ព្រម ទាំង​នាវិក​២​នាក់​ផ្សេងទៀត ហើយ​បញ្ជូន ខ្លួន​ទៅកាន់​មន្ទីរឃុំឃាំង​របស់​ប៉ូលិស ។​
​ទីភ្នាក់ងារ ព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងត្បូង​បាន​ផ្សាយ​ថា លោក Lee ត្រូវ​តុលាការ​ដាក់បន្ទុក​ចោទប្រកាន់​៥ ករណី ដោយមាន​មានការ​បណ្ដោយឱ្យ មាន​បទ​ឧក្រិដ្ឋកម្ម ព្រមទាំង​ការរំលោភ ទៅលើ​ច្បាប់​នាវាចរណ៍​ជាដើម ។​
​លោក Lee Joon Seok ទទួលរង​ការ  និន្ទា​យ៉ាងខ្លាំង​ថា លោក​បាន​បោះបង់ ចោល ហើយ​រត់​យករួចខ្លួន​តែម្នាក់ឯង នៅពេលដែល​នាវា​កំពុង​ក្រឡាប់​ហើយ លិច​ចូលទៅក្នុង​ទឹកទន្លេ ដោយ​ទាំង​អ្នក ដំណើរ​រាប់រយ​នាក់​ដែល​ក្នុងនោះ​ភាគ ច្រើន​ជា​សិស្ស​សា​សា ។​
​ពាក់ព័ន្ធ​បញ្ហា នេះដែរ ប៉ូលិស​កូរ៉េ ខាងត្បូង​បាន​ប្រាប់​ប្រភព​រ៉​យ​ទ័​រថា លោក Kang Min Gyu អាយុ​៥២​ឆ្នាំ ជា​អគ្គ នាយករង​មធ្យមសិក្សា Danwon របស់ កូរ៉េខាងត្បូង​ជា​អ្នក​អមដំណើរ​ក្រុម សិស្សានុសិស្ស​ដែល​ធ្វើដំណើរ​ទេស ចរណ៍​ទៅកាន់​កោះ​Jeju ហើយ​ត្រូវ​នាវា ក្រឡាប់​លិច​នោះ​ស្រាប់តែ​ប្រទះឃើញ ចងក​នៅលើ​ដើមឈើ​ខាងក្រៅ​ទីកន្លែង ហាត់ប្រាណ​មួយកន្លែង ក្នុង​ទីក្រុង​កំពង់ ផែ​Jindo ក្រោយពី​លោក​ត្រូវគេ​ជួយសង្គ្រោះ​ពី​នាវា ហើយ​បាត់​ខ្លួន​តាំងពី​ថ្ងៃ ព្រហស្បតិ៍​រហូតមក ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya