ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​រ៉ឺម៉ក​កង់​៣​បុក​ឡាន កំពុង​ចត​ស្ងៀម​គាប​ជាប់ ​

ម៉ូតូ​រ៉ឺម៉ក​កង់​៣​បុក​ឡាន កំពុង​ចត​ស្ងៀម​គាប​ជាប់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៣​កែង​ផ្លូវ​លេខ​៣៧៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។​
​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​រ៉ឺម៉ក​កង់​៣​មួយ គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 1A-3758 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧៤​ក្នុង ទិសដៅ​ពី​លិចទៅ​កើត ។ ខណៈ​មកដល់​កែង​ផ្លូវ​១៩៣​ម៉ូតូ​កង់​៣​នេះ​ជ្រុល​បួង​ចង្កូត​ទៅបុក​រថយន្ត មួយគ្រឿង​ម៉ាក​តូយ៉ូតា តា​កូ​ម៉ា មួយ​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-6772 ដែល​កំពុង​ចត​នៅ​ចិញ្ចើមផ្លូវ​មុខផ្ទះ​បណ្ដាល​ឲ្យ​ម៉ូតូ​រ៉ឺម៉ក​កង់ ៣​និង​រថយន្ត​កៀប​ជាប់​គ្នា​ធ្វើ​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​។​
​បន្ទាប់ពី​កើត ហេតុ​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​កង់​៣​បាន​សុំ​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើការ សម្របសម្រួល ប៉ុន្តែ​មិនអាច​ដោះស្រាយ​គ្នា​បាន​ក៏​សមត្ថកិច្ច​មូលដ្ឋាន​ចុះ អន្តរាគមន៍ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​មក​វាស់វែង​យក​ម៉ូ តូ​រ៉ឺម៉ក​កង់​៣​និង​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំការ មន​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya