ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​ ទាមទារ​ឱ្យ​ក្រសួង​លុបចោល​ការប្រឡង​ថ្នាក់ជាតិ​ ​

និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​ ទាមទារ​ឱ្យ​ក្រសួង​លុបចោល​ការប្រឡង​ថ្នាក់ជាតិ​ ​

ភ្នំពេញ ៖ និស្សិត​សាកលវិទ្យាល័យ វិទ្យាសាស្ដ្រ​សុខាភិបាល​ជាង​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បាន ប្រមូល​ផ្ដុំគ្នា​ជាថ្មី​ម្ដងទៀត​ប្រយោជន៍ ជំ​រុញឱ្យ​ក្រសួងសុខាភិបាល​លុបចោល ការប្រឡង​ថ្នាក់ជាតិ​ដោយ​ពួកគេ​អះអាងថា មិនមាន​សមភាព​ជាមួយ​សាលា​ពេទ្យ​ឯកជន ។​
​និស្សិត នៅ​សាកលវិទ្យាល័យ​នេះ​បាន​តវ៉ា​ជាច្រើន​ថ្ងៃ​មកហើយ​តាំង​ពីមុន និង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី ជាតិខ្មែរ​ដើម្បី​ជំ​រុញឱ្យ​ក្រសួង​សុខា ភិ​បាល​លុបចោល​ការប្រឡង​ថ្នាក់ជាតិ ប៉ុន្ដែ​នៅតែ​មិនមាន​ដំណោះស្រាយ សមរម្យ​ណាមួយ​ជូន​ពួកគេ​ឡើយ ។​
​តំណាង និស្សិត​មួយរូប​ផ្នែក​វេជ្ជ សាស្ដ្រ​ជំនា​ន់ទី​៣៤ និង​ផ្នែក​ទន្ដសាស្ដ្រ (​ពេទ្យធ្មេញ​)​ជំនា​ន់ទី​២៣​ជាង​១០០​នាក់ នៅតែ​បន្ដ​ការតវ៉ា​នៅមុខ​សាលា​នេះ មាន​ទាំង​លើក​បដា​ស្នើសុំ​អន្ដរាគមន៍ ពី​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​លុបចោល​ការប្រឡង​ថ្នាក់ជាតិ ។​
​និស្សិត រូបនោះ​បន្ដថា ការប្រឡង​ថ្នាក់ជាតិ​នេះ​មាន​សម្រាប់តែ​និស្សិត នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខា ភិ​បាល​ប៉ុណ្ណោះ ប៉ុន្ដែ​និស្សិត​ពេទ្យ​ឯកជន ផ្សេងទៀត​មិនមាន​ការប្រឡង​ថ្នាក់ជាតិ ទេ​ដែល​នេះ​បង្ហាញ​ពី​ភាព​អ​យុត្ដិធម៌ សម្រាប់​ពួកគេ ។​
​និស្សិត ដដែល​អះអាងថា រយៈពេល ៨​ឆ្នាំ​ដែល​បាន​រៀន​នៅ​សាលា​នេះ​ពួកគេ​បានធ្វើ​កិច្ចការ​ជាច្រើន​រួម ទាំង​ការ ប្រឡង​សរសេរ​ការប្រឡង​ផ្ទាល់មាត់ ការសរសេរ​និក្ខេបបទ​និង​ការសរសេរ​សា​រណា​ជាដើម​ដូចនេះ​ពួកគេ​មិន​ខ្លាច ការប្រឡង​ទេ ប៉ុន្ដែ​ខាង​ក្រសួង​សុខា ភិ​បាល​គួរតែ​អនុវត្ដ​ឱ្យមាន​តម្លាភាព មានន័យថា សាលា​ពេទ្យ​ផ្សេងទៀត ជាពិសេស​សាលា​ឯកជន​គួរតែ​តម្រូវ ឱ្យមាន​ការប្រឡង​ថ្នាក់ជាតិ​ដែរ ។​
​និស្សិត ម្នាក់ទៀត​ថ្លែងថា គោល បំណង​នៃ​ការតវ៉ា​នេះ​ទាមទារ​ឱ្យ​រដ្ឋា ភិ​បាល​និង​ក្រសួងសុខាភិបាល​ផ្ដល់​សិទ្ធិ​ឱ្យ​ពួកគេ​មាន​សិទ្ធិ​ដាក់ពាក្យ ប្រឡង​ចូល ក្របខ័ណ្ឌ​រដ្ឋ​និង​ប្រកបមុខរបរ​ខាងក្រៅ ដូចជា​បើក​វេជ្ជសាស្ដ្រ​និង​ពិគ្រោះ​យោបល់​ដូច​សាលា​ពេទ្យ​ឯកជន ។​
​និស្សិត ទាំងនោះ​បន្ដថា  ករណីនេះ ជា​រឿង​អ​យុត្ដិធម៌​មួយ​សម្រាប់​និស្សិត រៀន​ជំនាន់​នេះ​ព្រោះ​និស្សិត​រៀន​ជំនាន់ មុនពេល​បញ្ចប់​ការសិក្សា​ក្រសួង​ចេញ​សញ្ញាប័ត្រ​ឱ្យ​និង​អាច​បម្រើ​ការងារ  ក្របខ័ណ្ឌ​រដ្ឋ​ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​ការប្រឡង​ចេញ​ថ្នាក់ជាតិ ។ ប៉ុន្ដែ​កន្លងទៅ​លោក ម៉ម ប៊ុនហេង ធ្លាប់មាន​ប្រសាសន៍ថា និស្សិត​គ្រប់ សាកលវិទ្យាល័យ​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់​ចាំបាច់​ត្រូវ​ឆ្លងកាត់​ការប្រឡង​ចេញ​ថ្នាក់ជាតិ​ក្រោយ រៀន ចប់​ដើម្បីឱ្យ​ស្ដង់ដារ​គុណភាព​សមត្ថ ភាព​និង​កម្រិត​នៃ​ការអប់រំ​ល្អប្រសើរ ។​
​លោក​បន្ដ ថា ប្រសិនបើ​និស្សិត​ពេទ្យ​ទាំងអស់​ពុំបាន​ឆ្លងកាត់​ការប្រឡង​ចេញ​ថ្នាក់ ជាតិ​នេះ​ទេ​ក្រសួង​មិន​អាចឱ្យ​សញ្ញាប័ត្រ​ដើម្បី​បើកមុខ​របរ​ខាងក្រៅ​និង បម្រើ​ការងារ​ក្របខ័ណ្ឌ​រដ្ឋ​បានទេ “​បើ កាលណា​គាត់​អត់​ប្រលង អត់​សញ្ញា ប​ត្រ ក្រសួង​អត់​ទទួលស្គាល់​អត់​ធ្វើ មន្ដ្រីរាជការ​បាន​ប្រកបដោយ​វិជ្ជាជីវៈ​”​។ និស្សិត​ពេទ្យ​ទាំង​នោះបាន​ព្រមាន​ធ្វើបាតុកម្ម​បន្ដទៀត​ជា​រៀងរាល់ថ្ងៃ រហូតដល់ មាន​ដំណោះស្រាយ​ណាមួយ​សមរម្យ​ដល់​ពួកគេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya