ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » សម្តេចតេជោ​ហ៊ុន សែន ផ្ញើសារ​​រួម​រំ​លែ​ក​ទុក្ខ​ជ​ន​រង​គ្រោះ​​ដែល​ស្លា​ប់​ និង​បាត់​ខ្លួន​​ក្នុងហេតុ​ការ​ណ៍​លិច​នា​វាដឹក​អ្នក​ដំណើរនៅ​សមុ​ទ្រ​ភាគ​ខាង​ត្បូង​នៃ​សាធារ​ណរ​ដ្ឋ​កូ​រ៉េ

សម្តេចតេជោ​ហ៊ុន សែន ផ្ញើសារ​​រួម​រំ​លែ​ក​ទុក្ខ​ជ​ន​រង​គ្រោះ​​ដែល​ស្លា​ប់​ និង​បាត់​ខ្លួន​​ក្នុងហេតុ​ការ​ណ៍​លិច​នា​វាដឹក​អ្នក​ដំណើរនៅ​សមុ​ទ្រ​ភាគ​ខាង​ត្បូង​នៃ​សាធារ​ណរ​ដ្ឋ​កូ​រ៉េ

ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខ​ការទូត​របស់​កម្ពុជា​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​ក្នុង​ឧបទ្ទវហេតុ​លិច​នាវា​ចម្លង​នៅក្នុង​សមុទ្រ​នៃ​ឧបទ្វីប​កូរ៉េ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​មេសា​។​

ក្នុង​លិខិត​រម្លែក​ចំនួន​២​ដាច់ដោយឡែក​ពីគ្នា ដែល​ចុះ​ថ្ងៃទី​១៨​មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​សំដែង​សេចក្តី​ក្រៀមក្រំ ក្នុងនាម​ប្រជាជន​កម្ពុជា ចំពោះ​ឧបទ្វហេតុ​លិច​កប៉ាល់​ដែល​បានសម្លាប់​ពលរដ្ឋ​កូរ៉េខាងត្បូង​ជាង​២០០​នាក់​។

នៅក្នុង​សារ​រំលែក​ទុក្ខ ដែល​ត្រូវបាន​ផ្ញើជូន​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គុ​ន​ហេ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​តាងនាម​រដ្ឋាភិបាល ប្រជា​ជន​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការអាណិតអាសូរ​យ៉ាងខ្លាំង និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជូន​ចំពោះ​លោកជំទាវ ព្រមទាំង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណៈរដ្ឋ​កូរ៉េ ជាពិសេស​ជនរងគ្រោះ និង​គ្រួសារ​នៃ​ជនរងគ្រោះ ដែល​បណ្តាលមកពី​ឧបទ្វហេតុ​ដ៏​គួរ​ឲ្យ​សោកស្តាយ និង​សោកសៅ​នេះ​»​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​ក៏បាន​ថ្លែង​សារ​រំលែក​ទុក្ខ​ក្នុង​អត្ថន័យ​ស្រដៀង​គ្នា​ផ្ញើជូន​សម​ភាគី​នៃ​សាធារណៈរដ្ឋ​កូរ៉េ​គឺ​លោក យុន ប្យ៊ុ​ង​សេ​។​ ​គួររម្លឹកថា កាលពី​ថ្ងៃ​ពុធ​ទី​១៦​មេសា នាវា​ដឹក​អ្នកដំណើរ​មួយ​របស់​កូរ៉េខាងត្បូង ដែលមាន​ផ្ទុក​អ្នកដំណើរ​ជាង​៤០០​នាក់​បាន​លិច​ចូលក្នុង​សមុទ្រ បន្ទាប់ពី​បាន​បុក​នឹង​ថ្ម​ប៉ប្រះ​ទឹក​៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya