ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ព្រះមហាក្សត្រ តែងតាំង​លោក សុខ ផល ជា​អគ្គនាយកអន្ដោប្រវេសន៍ និង លោក ម៉ៅ ច័ន្ទ​តារា ជា​អគ្គនាយកអត្ដសញ្ញាណ​កម្ម ​

ព្រះមហាក្សត្រ តែងតាំង​លោក សុខ ផល ជា​អគ្គនាយកអន្ដោប្រវេសន៍ និង លោក ម៉ៅ ច័ន្ទ​តារា ជា​អគ្គនាយកអត្ដសញ្ញាណ​កម្ម ​

ភ្នំពេញ ៖ នាយ​ឧត្ដមសេនីយ៍ ចំនួន​២​រូប ដែលមាន​តួនាទី​ជា​អគ្គ​ស្នងការរង​នគរបាល ជាតិ ដែល​រួមមាន នាយ​ឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទ​តារា និង​នាយ​ឧត្ដមសេនីយ៍ សុខ ផល ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ តែងតាំង ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន អត្ដ​សញ្ញាណ​កម្ម និង​អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​អន្ដោប្រវេសន៍ ។​
​យោងតាម​ព្រះរាជក្រឹត្យ​លេខ ០៤១៤/៤៥៦ ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៤ កន្លងទៅនេះ ដែល​ឡាយព្រះហស្ថលេខា ដោយ​ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី បាន​ត្រាស់បង្គាប់​តែង តាំង​នាយ​នគរបាល ថ្នាក់ឧត្ដម​សេនីយ៍​ចំនួន ២​រូប ។ ក្នុងនោះ​ទី​១ តែងតាំង​នាយ​ឧត្ដម សេនីយ៍ ម៉ៅ ច័ន្ទ​តារា អត្ដ​លេខ ០០២៣ អគ្គ​ស្នងការរង​នគរបាលជាតិ ទៅជា​អគ្គ នាយក នៃ​អគ្គនាយកដ្ឋាន​អត្ដ​សញ្ញាណ​កម្ម និង​ទី​២ តែងតាំង​នាយ​ឧត្ដមសេនីយ៍ សុខ ផល អត្ដ​លេខ ០០៥១ អគ្គ​ស្នងការរង​នគរ បាល​ជាតិ ទៅជា​អគ្គនាយក នៃ​អគ្គនាយក ដ្ឋា​ន អន្ដោប្រវេសន៍ ។​
​កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ ២០១៤ កន្លងទៅនេះ រាជ រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន ចេញ​អនុក្រឹត្យ​ចំនួន​ពីរ ដាច់ដោយឡែក​ពីគ្នា ដោយបាន​សម្រេច​បង្កើត អគ្គនាយកដ្ឋាន អន្ដោ ប្រវេសន៍ និង​អគ្គនាយកដ្ឋាន​អត្ដ សញ្ញាណ​កម្ម​ចំណុះឱ្យ​ក្រសួងមហាផ្ទៃ ដោយ​ផ្ទេរ​នាយកដ្ឋាន អន្ដោ ប្រវេសន៍​ចេញ ពី​អគ្គស្នងការ​នគរបាល​ជាតិ និង​ផ្ទេរ​នាយក ដ្ឋា​ន​នគរបាល​ស្ថិតិ និង​លិខិតឆ្លងដែន​ចេញពី អគ្គស្នងការ​នគរបាល​ជាតិ និង​ផ្ទេរ​ការងារ អត្រានុកូលដ្ឋាន ការងារ​សញ្ជាតិ​ពី​អគ្គ នាយកដ្ឋាន​រដ្ឋបាល​មូល ដ្ឋា​ន មក​ចំណុះ​អគ្គ នាយកដ្ឋាន​អត្ដ​សញ្ញាណ​កម្ម​វិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya