ខេត្តកំពង់ធំ៖ រមណីយដ្ឋាន ១មករា (ស្ទឹងជីនិត)បានឆក់យកជីវិតមនុស្សជាលើកទី៤ កាលពីរសៀលថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចប់១ថ្ងៃ នៅខេត្តកំពង់ធំ ចំណែកលោកប៉ែន ម៉ានី ភេទប្រុសអាយុជាង៥០ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៏ ដែលគេស្គាល់ថាគឺជាម្ចាស់គ្រប់គ្រងនៅទីនោះ បែរជាខំប្រឹងលាក់បំបាំងការពិតទៅវិញ។
មានករណីភ្ញាក់ផ្អើល១កើតឡើងនារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ក្រោយពិធីបុណ្យចូលខ្មែរឆ្នាំ១ថ្ងៃ បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ឡូត សំណាង ភេទប្រុសអាយុ២០ រស់នៅភូមិតាំងក្រង ឃុំ ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលបានមកលេងកំសាន្តទីនោះ លួងទឹកស្លាប់នៅរមណីយដ្ឋាន១មករា(ស្ទឹងជីនិត) ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលថាមានមនុស្សលួងទឹក១សន្ទុះក្រោយមកជនរងគ្រោះត្រូវគេស្រង់ឡើងលើគោកដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ ដើម្បីជួយសង្គ្រោះអាយុជីវិត តែគួរឲ្យអនិច្ចាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងទឹកមកម្ល៉េះ ហើយក៏ត្រូវបានសាច់ញាតិដឹកសព្វជនរងគ្រោះយកទៅស្រុកធ្វើបុណ្យតាមប្រពៃណីយ រីឯលោកប៉ែន ម៉ានីដែលជាម្ចាស់គ្រប់គ្រងនៅរមណីយដ្ឋាន១មករា(ស្ទឹងជីនិត)ខាងលើបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ពិតជាមានមនុស្ស លួងទឹកពិតមែន ហើយត្រូវបានមិត្តភ័គ្រដឹកយកទៅសង្គ្រោះ!លោកមិនដឹងថាស្លាប់ឬក៏រស់នោះទេ។ នេះគឺជាសម្តីរបស់អ្នកគ្រប់គ្រង់នៅទីនោះ!គួររំលឹកប្រវត្តិផងដែរថា!រមណីយដ្ឋាន ១មករា (ស្ទឹងជីនិត)នេះ ពីដើមឡើយគឺជាទំនប់១មករា ដែលជីកនៅក្នុងសម័យខ្មែរក្រហម( ប៉ុល ពត) បន្ទាប់មកត្រូវបានគេកែឆ្នៃធ្វើជារមណីយដ្ឋាន១មករា (ស្ទឹងជីនិត)នេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃស្រង៉ែឃុំបល្ល័ង្គ ស្រុកបារាយណ៍។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកស្រុកបារាយណ៍បានឲ្យដឹងផងដែរថា ចំពោះករណីដែលមានមនុស្ស លួងទឹកស្លាប់នៅរមណីយដ្ឋាន ១មករា (ស្ទឹងជីនិត)នេះ!មិនមែនជាលើកទី១នោះទេ គឺជាលើកទី៤មកហើយ ៗជាប់ៗគ្នាជារាងរាល់ឆ្នាំតែម្តង!ករណីទី១នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១១(រដូវចូលឆ្នាំ) ស្លាប់១នាក់ ប្រុស,ករណីទី២ នៅថ្ងៃទី១៣ ខែ១០ ឆ្នាំ ២០១២(រដូវភ្ជុំបិណ្ឌ)ស្លាប់១នាក់ប្រុសជនរងគ្រោះទាំង២នាក់ រស់នៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម,ករណីទី៣ នៅថ្ងៃទី០៤ខែ១០ ឆ្នាំ ២០១៣(រដូវភ្ជុំបិណ្ឌ)ស្លាប់១នាក់ ឈ្មោះ រ៉ុង គីហួត ភេទប្រុសអាយុ ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំទ្រាល ស្រុកបារាយណ៍ រហូតដល់ថ្ងៃទី០៦ ខែឆ្នាំដដែលទើបរកសព្វឃើញ និងករណីទី៤នេះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ស្លាប់១នាក់ទៀត ឈ្មោះ ឡូត សំណាង ខាងលើនេះតែម្តង។
ប្រជាពលរដ្ឋនាំគ្នានិយាយថា!បើតាមជំនឿអរូបប៉ី រមណីយដ្ឋាន១មករា(ស្ទឹងជីនិត)ខាងលើនេះ គឺពិតជាមានព្រលឹងខ្មោចតៃហោងឬព្រាយអសូរកាយចាំឆក់យកជីវិតមនុស្សឲ្យមកនៅចាំយាយក្នុងទឹកខាងលើនេះហើយបានជាតែងតែមកយាយីយកជីវិតមនុស្សម្នាក់ក្នុង១ឆ្នាំៗជាប់គ្នាជារាងរាល់ឆ្នាំយ៉ាងដូច្នេះនោះ ដំណឹងនេះក៏ជាការអំពាវនាវដល់ប្រជាពលរដ្ឋដែលតែងតែនាំគ្នាមកកំសាន្តនៅរមណីយដ្ឋាន១មករា(ស្ទឹងជីនិត)ខាងលើ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំឲ្យមានការធ្វេសប្រហេស ក្រែងលរ បាត់បង់ជីវិតដូចជាអ្នកទាំង៤នាក់ខាងលើនេះទៀតឲ្យសោះ៕ ដោយ ៖ អ៊ុងសំអាត