ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ទិដ្ឋភាព​ណែន​ក្តន់ នៅលើ​ស្ពាន​កាំ​ពី​ ​

ទិដ្ឋភាព​ណែន​ក្តន់ នៅលើ​ស្ពាន​កាំ​ពី​ ​

ភ្នំពេញ​៖ មើលចុះ​មនុស្ស​ឡើង​ណែន​ក្តន់​នៅលើ​ស្ពាន​តូច​មួយ​នៅរ​ម្មនី​យ​ដ្ឋា​ន​កាំ ពី​ដោយ​នាំអោយ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​បញ្ជូន​រូបនេះ​ពី​មនុស្ស ម្នាក់​ទៅ មនុស្ស​ម្នាក់​និង​សម្តែង​ការភ័យខ្លាច​ចំពោះ​អ្នក​នៅលើ​ស​ស្ពាន​នោះ​។​

លោក ហេង ច័ន្ទ​សិទ្ធី​បាន​ផ្សាយ​រូប​អំពី​មនុស្ស​យ៉ាងច្រើន​ហួសហេតុ នៅលើ​ស្ពាន មិន​រឹងមាំ​មួយ នៅ​តំបន់រ​ម្មនី​យ​ដ្ឋា​ន​កាំ​ពី​ខេត្តក្រចេះ តាម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ការ អត្ថាធិប្បាយ​ថា “​ខ្ញុំ​មានការ​ភ័យខ្លាច​នឹង​គិត​អំពី​រូបភាព​នេះ​”​។
បើ​មាន​ហេតុការណ៍​បាក់​ស្ពាន​កើត​ទ្បើង​តើ​អ្នកណា​ជា​អ្នក​ទ​ទូល​ខុសត្រូវ​។ ឆ្ងល់​ថា តើ​អាជ្ញាធរ​ទីនោះ​ធ្វើ​ស្អី​ទៅ បានជា​មិនមាន​វិធានការ ការពារ​បន្តិច​ណា​សោះ​នោះ​។ កោះ​ពេជ្រ​ម្តង​ហើយ​នៅ​មិន​រៀនសូត្រ​ទៀត​។​

ចំណែក​លោក​វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ ដែលជា​មនុស្ស​ម្នាក់​ដែល​បាន​ចែករំលែក​រូបនោះ​បន្ត តាម​ហ្វេ​ស​ប៊ុ​ក បាន​និយាយថា បើ​មាន​ហេតុ​ការ​ណ៏​បាក់​ស្ពាន​កើត​ទ្បើង តើ​អ្នកណា​ជា​អ្នក​ទ​ទូល​ខុសត្រូវ​។ ឆ្ងល់​ថា​តើ​អាជ្ញាធរ​ទីនោះ ធ្វើ​ស្អី​ទៅ បានជា​មិនមាន​វិធានការ ការពារ​បន្តិច​ណា​សោះ​នោះ​។ កោះ​ពេជ្រ​ម្តង​ហើយ នៅ​មិន​រៀនសូត្រ​ទៀត​។​

សោកនាដកម្ម​កោះ​ពេជ្រ​គឺជា​មហា​សោកនាដកម្ម​នៃ​ការស្លាប់​មនុស្ស​ដ៏​ច្រើន រាប់រយ​នាក់​ដោយសារតែ​មនុ​ស្សក​ក​កុញ​ច្រើន​ហួសហេតុ​នៅលើ​ស្ពាន​កោះ​ពេជ្រ នៅ​បុណ្យអុំទូក​កាលពី​ឆ្នាំ​២០១០៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya