ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មនុស្ស​ស្លាប់ លិច​នាវា​សិស្ស​នៅ​កូរ៉េ ដល់​២៥​នាក់ ​

មនុស្ស​ស្លាប់ លិច​នាវា​សិស្ស​នៅ​កូរ៉េ ដល់​២៥​នាក់ ​

មនុស្ស​សរុប ២៥​នាក់ ដោយ​ក្នុងនោះ រួមមាន​សិស្ស ១២​នាក់​, គ្រូបង្រៀន ២​នាក់​, និង អ្នកបម្រើ​ការ​លើ​នាវា​ចំនួន ៣​នាក់​ផងដែរ ត្រូវបាន​ក្រុម សង្គ្រោះ​អះអាងថា ស្លាប់ នៅក្នុង ហេតុការណ៍ លិច​នាវា​ដឹក​សិស្ស ស្រប​ពេលដែល​មនុស្ស ១៧៩​នាក់​ត្រូវបាន​គេ​ជួយ សង្គ្រោះ និង ២៧១​នាក់ ទៀត កំពុង​បាត់​ខ្លួន​នៅឡើយ​រហូតមកដល់​ថ្ងៃ​សុក្រ ទី​១៨ ខែមេសា ឆ្នាំ ២០១៤ នេះ​។​
​នាវា​ដឹក​អ្នកដំណើរ ដែល​ភាគច្រើន​ជា​សិស្ស​ខាងលើនេះ បាន​លិច​នៅ​ជិត​ឆ្នេរសមុទ្រ​ភាគ​និរតី នៃ​ប្រទេស កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ ដោយមាន មនុស្ស​ជិះ​នៅលើ​នោះ​រហូត ដល់​ទៅ ៤៧៥​នាក់ ហើយ​ក្នុងនោះដែរ ៣២៥​នាក់ ជា​សិស្ស​វិទ្យាល័យ រួមជាមួយ​គ្រូបង្រៀន ពួកគេ ១៥​នាក់ ដែល​បាន កំពុងធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​រយៈពេល ៤​ថ្ងៃ​។​
​នាវា​ធំៗ​ចំនួន ៣​គ្រឿង រួមជាមួយ​នឹង​នាវា​សង្គ្រោះ​តូចធំ​ផ្សេងទៀត អមដោយ​ឧទ្ធម្ភាគចក្រ និង យន្តហោះ សង្គ្រោះ​ផងដែរ បាន និង​កំពុង ធ្វើការ​សង្គ្រោះ​ឥត ឈប់ឈរ​រយៈពេល​ពីរ​ថ្ងៃ មកនេះ ដោយ​ក្រុម សង្គ្រោះ​អះអាងថា​ចំនួន​មនុស្ស​ស្លាប់ អាច​នឹង​កើន​ឡើងជា​បន្តបន្ទាប់​។​
​បើតាម​ការអះអាង​ពី​អាជ្ញាធរ​ដែនសមុទ្រ​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា នាវា​លិច​គឺ​ត្រូវបាន​គេ សន្និដ្ឋានថា បណ្តាលមកពី​ការប្តូរ​ទិសដៅ​ភ្លាមៗ ដែល​បណ្តាល​ឲ្យ រថយន្ត​តូច ធំ​ចំនួន ១៨០​គ្រឿង និង កុងតឺន័រ ដែល មាន​ទម្ងន់​រហូតដល់​ទៅ ១.១០០​តោន​នៅលើ​នាវា​នោះ ចល័ត​ទី​ទៅ​ផ្ទៃ​ម្ខាង​នៃ នាវា ហើយ​បន្ទាប់ មក​នាវា​ក៏​ចាប់ផ្តើម​ផ្អា​ង​ទៅ​ម្ងា​ង រហូតដល់ ចាប់ផ្តើម​លិច​បន្តិច​ម្តងៗ​ក្នុង​រយៈ ពេល​តែ​ជាង​ពីរ​ម៉ោង ប៉ុណ្ណោះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya