ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ជម្លោះ​ដណ្តើម​ស្រី វាយ​របួស​ដេរ​១៣​ថេ្ន​រ​

ជម្លោះ​ដណ្តើម​ស្រី វាយ​របួស​ដេរ​១៣​ថេ្ន​រ​

ព្រះសីហនុ ៖ បុរស​ជនជាតិ​អាមេរិក​ម្នាក់​ដែលជា​កងទ័ពជើងទឹក​ត្រូវបាន​ជនសង្ស័យ​ជា ជនជាតិខ្មែរ​ម្នាក់​យក​ដំបង​ឈើ​បួន​ជ្រុង​វាយ​ក្បាល​បណ្តាល​ឲ្យ​បែក​រយះ​ដេរ ចំនួន​១៣​ថ្នេរ ។ ជម្លោះ​នេះ​ដោយសារ​ដណ្តើម​ស្រី​ស្នេហ៍​គ្នា ហើយ​បាន​កើតឡើង​កាលពី​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១៦ ខែមេសា នៅ​ចំណុច​ហាង​ជនរ​បទេស​សេ​រ៉ែ​ន​ឌី​ប ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​
​នគរបាល​បាន ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ GUILLERMO ARREGVINGONZALEZ អាយុ​២៤​ឆ្នាំ ជនជាតិ​អាមេរិកកាំង កាន់​លិខិតឆ្លងដែន​លេខ ៨២១០៣៩៦៨៤ ស្នាក់​នៅលើ​នាវា​ជើង​ទឹក​រាម ។​
​ក្រោយពី ទទួល​ពាក្យ​ប្តឹង​ហើយ​នគរបាល​បាន​ចាប់ខ្លួន​ជនដៃដល់​ឈ្មោះ ង៉ែត សារឿន ហៅ ខេ អាយុ​២៦​ឆ្នាំ ធ្វើការ​ក្នុង​ហាង​សេ​រ៉ែ​ន​ឌី​ប ។ ជនសង្ស័យ​នគរបាល​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ នុ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya