ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​កៀរ​ម៉ូតូ រងរបួស​ធ្ងន់ ​

ឡាន​បើក​កៀរ​ម៉ូតូ រងរបួស​ធ្ងន់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៤ នៅត្រង់ចំណុច​ផ្លូវ​បេតុង​កោង​បឹង​តា​ម៉ា​ត ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។
មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​និង​រថយន្ត​ដឹក​សំរាម​នោះ បើកបរ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​។ ស្រាប់តែ​មកដល់​ត្រង់ចំណុច​ផ្លូវបត់​កោង​បឹង​តា​ម៉ា​ត មិនដឹង​ជា​យ៉ាងម៉េច​ទេ​រថយន្ត​ក៏​កៀរ​អ្នកជិះ​ម៉ូតូ​ក្រោយ​ដួល​ស្រ​ងាប់ ស្រ​ង៉ិ​ល​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​តែម្តង​។ ប្រភព​ដដែល​បន្តថា អ្នកបើកបរ​រថយន្ត​បង្កហេតុ​ឃើញ​សភាព​មិន​ស្រួល​រត់​បាត់​ស្រ​ម៉ោ​ល ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​
ជនរងគ្រោះ​មានឈ្មោះ វណ្ណ ណា​រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះជួល​ភូមិ​បឹងទំពុន សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC-9035​។ ចំណែក​រថយន្ត​បង្កហេតុ​គ្មាន​ស្លាក​លេខ ពណ៌​ស្លែ​ជា​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី អ្នកបើកបរ​រត់​បាត់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya