ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។
មុនពេលកើតមានការ ភ្ញាក់ផ្អើលនេះ គឺពួកគេនិងមិត្តស្រីរបស់គេនៅម៉ោងប្រហែលជិត៤ល្ងាចក៏បាននាំ គ្នាមកឈរថតរូបលេងនៅខាងលិចរណ្តៅដីកើតហេតុនោះ ហើយនៅពួកគេបានឈរថតរូបដោយបានមើលទៅខាងកើតឈាងត្បូងរណ្តៅដីក៏ បានឃើញម៉ូតូ ហើយស្មានថាម៉ូតូគេបោះចោលឬយ៉ាងណានោះទេមិនអស់ចិត្តក៏នាំគ្នារ ត់ទៅមើលក៏ប្រទះឃើញសាកសពទៀត ពេលនោះពួកគេក៏រត់ទៅប្រាប់អ្នកភូមិក៏បានរាយការណ៏ទៅ សមត្ថកិច្ចតែម្តងទៅ។
ភ្លាមៗ នោះសមត្ថកិច្ចនគរបាលប៉ុសិ្តរដ្ឋបាលព្រៃសក៏បានចុះដល់កន្លែង កើតហេតុ។ ដោយឡែកនាយនគរបាលប៉ុសិ្តរដ្ឋបាលព្រៃសលោក អ៊ុល សំអុល បានប្រាប់ឲ្យដឹងថា សាកសពមានឈ្មោះ ជ្រេច ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោរាជធានីភ្នំពេញ។ ចំណែកម៉ូតូមានម៉ាកគុបជ្រុងពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1AH-8270។ លោកនាយនគរបាលប៉ុសិ្តបន្តឲ្យដឹងទៀតថា សាកសពនិងម៉ូតូបានធ្លាក់ទើរលើជម្រាលរណ្តៅដីមិនបានធ្លាក់ដល់ ក្រោមទេ ហើយការសន្និដ្ឋានបឋមអាចជាករណីគ្រោះថ្នាក់ដោយខ្លួនឯង។ ក្រោយពីពិនិត្យរួចរាល់ហើយសមត្ថកិច្ចជំនាញក៏បានប្រគល់សាក សពឲ្យទៅក្រុមគ្រួសារនៃសពធ្វើបុណ្យតាមប្រពៃណីនៅវត្តឬស្សីសាញ់ ៕