ភ្នំពេញ ៖ កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៤ ស្ថិតតាមបណ្តោយផ្លូវមុនីវង់ ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ ។
តាមការឲ្យដឹងពីបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបម្នាក់នៅក្បែរ កន្លែងកើតហេតុ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាគាត់បាននារីជនជាតិចិនម្នាក់ បានដើរចេញពីកន្លែងញ្ងុំអីនៅហាងយីហោ លាភមកដល់ ហើយពេលនារីរងគ្រោះបានចេញមកពីហូបអីហើយ ក៏បានដើរមកចាំមិត្តភក្រ័របស់នាងនៅទល់មុខធានាគារ អេស៊ីលីដា ស្រាប់តែមានជនសង្ស័យ បីនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខៀវ មិនចាំងស្លាកលេខ បានធ្វើសកម្មភាពឆក់យកការបូបរបស់នាង ដែលកំពុងឈរនោះ បណ្តាលឲ្យដូលអូសនិងថ្នល់រងរបួសបែកមុខបែកម៉ាត ហើយក៏ ជនសង្ស័យខាងលើធ្វើសមក្មភាពបានសម្រេចហើយក៏ជិះម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាពតែម្តង ។សំភារៈដែលនារីរងគ្រោះខាងលើបាត់មានលុយចំនួន១០០០$ ទូរសព្ទ័ពីរគ្រឿង និងរបស់មួយចំនួនទៀតផង៕