ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​ពិភាក្សា សំខាន់​លើ​ប្រព័ន្ធតុលាការ ​

គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​ពិភាក្សា សំខាន់​លើ​ប្រព័ន្ធតុលាការ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែមេសា ឆ្នាំ​២០១៤ បាន​ដឹកនាំ​មន្ត្រី​រាជរដ្ឋាភិបាល​បើក​កិច្ចប្រជុំ ដោយ​ពិភាក្សា​លើ​ប្រធាន បទ​ជាច្រើន​នៅ​វិមាន​សន្តិភាព​។ តែ​អ្វីដែល​ចាត់ទុកថា ជា​រង្វាន់​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ឆ្នាំ​ថ្មី​នោះ គឺ​គណៈ​រដ្ឋ មន្ត្រី​នឹង​ជជែក​ទៅលើ​ការ កែទម្រង់​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា តែងតែ​រង​នូវ​ពាក្យ​និន្ទា និង​រិះគន់​ពី​ប្រជាពលរដ្ឋ​។​
​កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃនេះ នឹង​ពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ និង​ធ្វើកំណែទម្រង់​ទៅលើ​ប្រព័ន្ធតុលាការ កម្ពុជា​។​
​តុលាការ​នៅ​កម្ពុជា ដែល​ស្ថាប័ន​ផ្តល់ និង​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ជា​ញឹកញយ​តែងតែ​រង​នូវ​ការ​និន្ទា​ពី ប្រជាពលរដ្ឋ​ថា មិន​ឯករាជ្យ មិនមាន​យុត្តិធម៌​ជាដើម​។ សំណុំរឿង​ជាច្រើន ដែល​កើតមាន​គេ​តែងតែ​ឮសូរ​សម្រែក លាយឡំ​ជាមួយ​ទឹកភ្នែក​ពី​អ្នកចាញ់​ក្តី​ថា អយុត្តិធម៌ ឬ​ពាក្យ​ថា អ្នកមានអំណាច មាន​លុយ​ទើប​មាន​យុត្តិធម៌​ជាដើម​។​
​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៨ ខែមេសា នេះ ត្រូវបាន គេ​រំពឹង​នឹង​រិះរក​នូវ​វិធី​ទម្លុះ​នូវ​បញ្ហា អសកម្ម​មួយចំនួន​ក្នុង​ប្រព័ន្ធតុលាការ ដែល​ធ្លាប់​កើតមាន​នៅក្នុង​ឆ្នាំ​ចាស់ និង បណ្តា​ឆ្នាំ​កន្លងទៅ នាំមក​នូវ​ទំនុកចិត្ត និង​ក្តីសង្ឃឹម​ជូន​ពលរដ្ឋ​កម្ពុជា លើ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya