ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » សម្លាប់​សង្សារ សព​ទៅ​ប្លុង​ចោល រួច​ឡាន​មក​ទុកចោល​នៅ​ខណ្ឌ​សែន​សុខ ​

សម្លាប់​សង្សារ សព​ទៅ​ប្លុង​ចោល រួច​ឡាន​មក​ទុកចោល​នៅ​ខណ្ឌ​សែន​សុខ ​

កំពត ៖ នៅ​ថ្ងៃទី​១៥ ខែមេសា ស្ថិតនៅក្រោម​ស្ពាន​ស្ទឹង​ចារិក ក្នុងភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ឃ្លាំង ស្រុក​ឈូក ខេត្តកំពត ។ សូមបញ្ជាក់ថា ជនរងគ្រោះ​មាន ឈ្មោះ កែវ ស្រីមុំ អាយុ​២៨​ឆ្នាំ ជា​អ្នករកស៊ី​ចងការ​ប្រា​ក់នៅ ផ្សារ​ទួល​ទំពូង និង​ផ្សា​របឹង​កេងកង ។
អំពើ​ឃាតកម្ម ដ៏​សាហាវ​មួយ បានកើត​ឡើង ដោយ​បុរស​ជា​សង្សារ បាន​វាយ​សម្លាប់ នារី​ជា​ស្រី​ស្នេហ៍ របស់ខ្លួន មានមុខរ​បរជា​អ្នករកស៊ី ចងការ​ប្រាក់ នៅ​ផ្សារ​ទួល​ទំពូង និង​ផ្សា​របឹង​កេងកង ហើយ​បាន​យក​សាកសព ទៅ​ប្លុង​ចោល នៅ​ស្រុក​ទឹកឈូ ខេត្តកំពត បន្ទាប់មក ជនសង្ស័យ​រូបនេះ បាន​បើករថយន្ត​របស់​ស្រី​ស្នេហ៍ ដដែល​នេះ មក​ទម្លាក់ចោល នៅ​ខណ្ឌ​សែន​សុខ មុនពេល​រត់គេចខ្លួន ទៅ​ខេត្តកំពត ទី​ដែល​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្តកំពត ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ឋ ស្នងការរង​នគរបាល​ខេត្តកំពត សហការ​ជាមួយ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ចាប់ខ្លួន​ក្រោយពី​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ និង​តាម​ជំនាញ​របស់ខ្លួន​។​
​រួចហើយ នៅ​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល មាន​សេចក្តីរាយការណ៍​ថា មាន​គេ​ប្លង់​រថយន្ត​ចោល មួយគ្រឿង នៅ​ខណ្ឌ​សែន​សុខ ទើប​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ឋ ដឹកនាំ​កម្លាំង​នគរបាល ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈានទៅដល់ ការឃាត់​ជនសង្ស័យ​រូបនេះ នៅ​ខេត្តកំពត កាលពី​យប់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៤ ក្រោយពី​ជនសង្ស័យ​រូបនេះ បាន​ចេញទៅ​ខេត្តកំពត​វិញ ដែល​ផ្ទះ​របស់ខ្លួន​នៅ​ទីនោះ​។​
​ជនសង្ស័យ និង​នារី​រងគ្រោះ គឺជា​សង្សារ​នឹង​គ្នា ហើយ​ក្រោយពី​បាន​នាំ សង្សារ​របស់ខ្លួន ទៅ​ដើរលេង និង​ផឹកស៊ី​រួចរាល់​ហើយ​នោះ ពួកគេ​ទាំង​២​នាក់ កើតមាន​ជម្លោះ រហូតដល់​បែកគំនិត វាយ​សម្លាប់​សង្សារ តែម្តង​។ បច្ចុប្បន្ន ជនសង្ស័យ​រូបនេះ ត្រូវបាន​ឃុំខ្លួន និង​សួរនាំ​បន្តទៀត​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពត ដើម្បី​ចាត់ការ​បន្តទៀត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya