ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» Breaking News, ព័ត៌មានជាតិ » ៤​ថ្ងៃ​នៅ​សៀមរាប អ្នកចូលរួម​ជាង​២៥​ម៉ឺន​នាក់ ​

៤​ថ្ងៃ​នៅ​សៀមរាប អ្នកចូលរួម​ជាង​២៥​ម៉ឺន​នាក់ ​

សៀមរាប​៖ រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ រហូតដល់ ទី​១៦ ខែមេសា ឆ្នាំ​២០១៤ លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ដ៏​ល្បាយ ល្បី និង​រុងរឿង​សៀមរាប​-​អង្គរ ទទួលបាន​អ្នកចូលរួម​ជាង ២៥​ម៉ឺន​នាក់​។​
​សម្រាប់​ជំហាន​ដំបូង តាម ការប៉ាន់ស្មាន និង​ការពិនិត្យ​ជាក់ស្ដែង​ភ្ញៀវ​មក​ទស្សនា និង​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ ក្នុងឱកាស នៃ​ពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមី​ឆស័ក ព​.​ស ២៥៥៨ រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ រហូតដល់ ទី​១៦ ខែមេសា ឆ្នាំ​២០១៤​នេះ ខេត្តសៀមរាប​-​អង្គរ ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង ២៥​ម៉ឺន​នាក់ ក្នុងនោះ​មាន​ភ្ញៀវ ទេសចរណ៍​អន្តរជាតិ​ជិត ២​ម៉ឺន​នាក់​។​
​ភ្ញៀវ​ភាគច្រើន​បានមក​ទស្សនា និង​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ នៅ​តំបន់​ប្រាសាទ​អង្គរ វត្ត ប្រាសាទបាយ័ន ទី​លានជល់ដំរី និង​នៅ​ទីតាំង​មួយចំនួនទៀត​ក្នុង​ខេត្តសៀមរាប ដូចជា នៅ​តំបន់​អង្គរ​-​ឃ្យុ​ង យូរ តំបន់​តាម​ដងស្ទឹង​សៀមរាប និង​តំបន់​ទេសចរណ៍​ផាប់​ស្ទ្រី​ត ផ្សារ​ចាស់ ផ្សារ​រាត្រី ក្រៅពីនោះ គឺ​នៅ​តំបន់ភ្នំ គូលែន តំបន់​ទន្លេសាប បារាយណ៍ទឹកថ្លា និង​តំបន់​រមណី​ដ្ឋា​ន​មួយចំនួនទៀត​ផងដែរ ។​
​បើ​ប្រៀបធៀប​នឹង​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ដ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ បញ្ច​ស័ក ព​.​ស ២៥៥៧ គ​.​ស ២០១៣ កន្លងទៅ ដែល​រៀបចំ​ដោយ សហភាព​សហ ព័ន្ធ យុវជន កម្ពុជា (​ស​.​ស​.​យ​.​ក​) ដែរនោះ គឺមាន​ការកើនឡើង​ប្រមាណ​ជា ៤៤,០១​ភាគរយ​។ ព្រឹត្តិការណ៍​អង្គរ សង្ក្រាន្ដ ឆ្នាំ​២០១៤​នេះ ទទួលបាន​ភ្ញៀវ ២៥៨.០០០​នាក់ មាន​ភ្ញៀវទេសចរ​បរទេស ១៨.០០០​នាក់ ខណៈដែល ឆ្នាំ​២០១៣ ទទួលបាន ១៧៩.១៥៤​នាក់ ហើយ​មាន​ភ្ញៀវទេសចរ​បរទេស ១៥.៣៥៤​នាក់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya