ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​សមរង្ស៊ី និង​លោក​កឹម​សុខា មិនបាន​ចូលរួម​ថ្ងៃ​១៧​មេសា ​

លោក​សមរង្ស៊ី និង​លោក​កឹម​សុខា មិនបាន​ចូលរួម​ថ្ងៃ​១៧​មេសា ​

ភ្នំពេញ​៖ ថ្ងៃ​ព្រហស្បតិ៍ ទី​១៧​មេសា​។ ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ខ្មែរក្រហម ឡើងកាន់​អំណាច​។ រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ រហូតដល់​ថ្ងៃទី​៧​មករា ឆ្នាំ​១៩៧៩ ត្រូវបាន​គេ​កត់ត្រា​ថា មាន​អ្នក​បាត់បង់​ជីវិត​ជិត ២ លាន​នាក់​។​
ក្នុង​ពិធី​ជួបជុំ បង្សុកូល រាប់បាត្រ ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាត់បង់​ជីវិត ក្នុង​របប​ខ្មែរក្រហម នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧​មេសា នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក នឹង​មិនមាន​វត្តមាន​របស់លោក​សមរង្ស៊ី និង​លោក​កឹម​សុខា នោះទេ​។ ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុងស្ថិត​នៅក្រៅ​ប្រទេស​។
​ទោះជា​មិនមាន​មេបក្ស​ទាំងពីរ តែ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​ជួបជុំ នៅ​ជើងឯក តាម​ការគ្រោងទុក ក្រោម​អធិបតីភាព​លោក គង់ គាំ ទីប្រឹក្សានយោបាយ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។
​លោក ម៉ៅ មុនី​វណ្ណ បាន​បន្តថា លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស គ្រោង​នឹង​ថ្លែងការណ៍​ផ្ទាល់មាត់ មក​ចូលរួម​ក្នុង​ពិធី​ជួបជុំ នា​ព្រឹក​ថ្ងៃទី​១៧​មេសា តាមរយៈ​វិ​ដេ​អូ​អ៊ិន​ថឺ​ណេ​ត កម្មវិធី Skype​។​

​ក្រៅពី​រម្លឹក​ដល់​ថ្ងៃ កាប់សម្លាប់​មនុស្ស ក្នុងពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច ពិធី​ជួបជុំ នា​ថ្ងៃទី​១៧​មេសា ក៏ត្រូវ​បាន​លោក ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​ផ្ញើ​សារ​ជំរុញ​ឲ្យ​តុលាការ​ចម្រុះ កាត់ទោស​មេ​ខ្មែរក្រហម បន្តដំណើរ​ការកាត់ក្តី លើ​អតីត​មេ​ខ្មែរក្រហម​បន្ថែមទៀត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ និង​ជនរងគ្រោះ ឲ្យ​ទទួលបាន​យុត្តិធម៌​។ ពោលគឺ​មិនមែន​ត្រឹមតែ​សំណុំរឿង​០០១ និង​សំណុំរឿង​០០២​ទេ តែ​តុលាការ ត្រូវ​បន្ត​ដល់​សំណុំរឿង​០០៣ និង ០០៤ តទៅទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya