ភ្នំពេញ: រោងចក្រកាត់ដេរមួយកន្លែង យីហោ ជាវ យ័ ដែលមានទីតាំងស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមចោរ ដែលជា កងសន្តិសុខរបស់ក្រុមហ៊ុនយីហោ CSS បានលួចខោអាវ អស់ជិត៣០០០០កំប្លេ សរុបជាប្រាក់ប្រមាណជិត ១៧ម៉ឺនដុល្លារ ហើយបានគេចខ្លួនបាត់។
កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ លុះដល់ព្រឹកថ្ងៃទី១៥ខែឆ្នាំ ដដែល នៅម៉ោង១០និង៣០នាទី ទើបមានការភ្ញាក់ផ្អើល ហើយក្រុមចោរបានវាយកំទេចកាមេរ៉ាសុវត្តិភាពចំនួនពីរកន្លែងទៀតផង។
ក្រោយពីបានទទួលព័ត៌មានស្តីពីកងសន្តិសុខក្រុមហ៊ុនយីហោ CSS ដែលបានយាមការពាររោងចក្រ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពេលនេះបែរជាធ្វើចោរ មកលួចខោអាវ អស់ចំនួន ២៩០០០ កំផ្លេ ស្មើនិងចំនួន ២០០០ កាតុង បើគិតទឹកប្រាក់អស់ជិត ១៧ម៉ឺនដុល្លារ។
នៅព្រឹកថ្ងៃទី១៥ ខែឆ្នាំដដែលលោកក៏បានមកប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ អំពីក្រុមចោរបានលួចយកខោអាវ រោងចក្រលុះនៅព្រឹក ថ្ងៃទី១៦ ខែមេសា គេបានស្គាល់នៅមុខសញ្ញារបស់ក្រុមចោរ អស់ហើយ នៅចាំតែចំណាត់ការតែប៉ុណ្ណោះ៕