ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » រថយន្ត​តាក់ស៊ី​ម៉ែត្រ​បើក​បុក​ម៉ូតូ​របួសធ្ងន់ម្នាក់

រថយន្ត​តាក់ស៊ី​ម៉ែត្រ​បើក​បុក​ម៉ូតូ​របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរស​ម្នាក់ត្រូវ​រងរបួសធ្ងន់ធ្ងរ ដឹកបញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលកំពុង ជិះម៉ូតូមួយគ្រឿង ហើយត្រូវរថយន្តតាក់ស៊ីម៉ែត្រ មួយគ្រឿង បើក បុកយ៉ាងពេញទំហឹងតែម្តង។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​​ឡើង​​កា​ល ពី​វេលា​ម៉ោង​ ១១ និង​ ៤០​នាទី យប់​ថ្ងៃទី​១៧​ កក្កដា ២០១៣​ ស្ថិត​ក្នុងសង្កាត់​មិត្ត​ភាព​ ខណ្ឌ​៧មករា​។

យោងតាមសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេត​រថ​យន្ត​តាក់ស៊ី​ម៉ែត្រ​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2T-3047 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងដោយបានបើកក្នុង ល្បឿនយ៉ាងលឿន ​ ខណៈ​មក​ដល់​កែង​ផ្លូវ​នេរុហ៍​ ចំណុច​ស្តុ​បដេអិន​ រថ​យន្ត​បាន​​ជ្រុល​ល្បឿន​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ណ-8715 ភព1 ជិះ​ដោយ​បុរស​ម្នាក់​ ដែល​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិចយ៉ាងពេញទំហឹងតែម្តង ​ ប​ណ្តាលឱ្យ​បុរសជា ម្ចាស់ម៉ូតូត្រូវបោកក្បាលនឹងថ្នល់រង​របួស​ធ្ងន់ដឹក​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​គ្លីនិក​ជន ។

អត្តសញ្ញាណបុរសរងគ្រោះខាងលើនេះនៅមិនទាន់ស្គាល់នៅឡើយទេ ព្រោះដោយ សាររូបគេ រងរបួសធ្ងន់ធ្ងរពេក ។ ប៉ុន្តែក្រោយកើតហេតុម៉ូតូជនរងគ្រោះនឹងរថយន្ត បង្កហេតុត្រូវបានសមត្ថកិច្ច មូលដ្ឋានបានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌ ៧មករា ចុះមកវាស់វែងអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់។ គ្រោះថ្នាក់នេះបង្កឡើងដោយសារ អ្នកបើករថយន្តតាក់ស៊ី បើកបរក្នុងល្បឿនលឿនពេកជ្រុលបុកម៉ូតូសង់កូរ៉េពេញទំហឹងបែបនេះ ៕

ដោយ៖ ទុយ បញ្ញា

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya