ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ រងរបួស​ធ្ងន់​៣​នាក់​ ​

ឡាន​បុក​ម៉ូតូ រងរបួស​ធ្ងន់​៣​នាក់​ ​

កណ្តាល ៖ កាលពី​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​៨​ភូមិ​សន្លុង​ឃុំ​សន្លុង​ស្រុក ខ្សាច់កណ្តាល​បាន​បណ្តាល​ឲ្យ​បុរស​៣​នាក់​រងរបួស​ធ្ងន់ ។​
​មុនពេល​កើតហេតុ គេ​ឃើញ​មាន រថយន្ត​លុ​ច្ស​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-7577 បានធ្វើ​ដំណើរ តាមផ្លូវ​លេខ​៨ ស្រាប់តែ​ដល់​ចំណុចកើតហេតុ មាន​ម៉ូតូ មួយគ្រឿង​ម៉ាក PHAN PON តួ​ប្រុស​ពាក់ ស្លាក​លេខ កណ្តាល 1Q-1544 ជិះ​គ្នា​៣​នាក់ មក​បញ្ច្រាសទិស បុក​មួយ​ទំហឹង បណ្តាល​ឲ្យ រងរបួស​ធ្ងន់​ទាំង​៣​នាក់ ។​
ជនរងគ្រោះ​ទាំង​៣​នាក់ រួមមាន ទី​១ ឈ្មោះ រ៉ា​ន់ ចាន់ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល របួស​បាក់ជើង ទី​២ ឈ្មោះ យ៉​ន តេ​ងោ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល របួសធ្ងន់ និង​ទី​៣ ឈ្មោះ សួង ធា អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​អន្លុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល របួស​បាក់ជើង​។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​ជួយ​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​អ្នកបើករថយន្ត មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya