ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រី​គយ​តាកែវ​បកអាក្រាត​មេ​ស៊ី​មិន​ខ្លាច​ធ្លាក់ ​

មន្ត្រី​គយ​តាកែវ​បកអាក្រាត​មេ​ស៊ី​មិន​ខ្លាច​ធ្លាក់ ​

តាកែវ ៖ ក្រុមមន្ត្រី​គយ​ប្រចាំ​ច្រក​ភ្នំ​ដិ​ន​បាន​បង្ហើប​ប្រាប់​មក​អរិយធម៌​ឲ្យ​ដឹងថា ទំនិញ​នាំចូល​មកពី​ប្រទេស​វៀតណាម​បាន​ឆ្លងកាត់​តាម​ច្រក​ព្រំ ដែន​អន្ដរជាតិ​ភ្នំ​ដិ​ន ស្ថិតក្នុង​ស្រុក​គិរីវង់ ខេត្ដ​តាកែវ មាន​សភាព​មមាញឹក​បាន ក្លាយជា​ប្រភព​ចំណូល​របស់លោក ឯម ស៊ីថា ដែលជា​អនុប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ដ​តាកែវ និង​ជា​ប្រធានការិយាល័យ​គយ​ប្រចាំ ច្រកព្រំដែន​អន្ដរជាតិ​ភ្នំ​ដិ​ន​ដែល​ឆ្លៀត រក​ចំណូល​បញ្ចូល​ហោប៉ៅ​ធ្វើ​មាន​ធ្វើ បាន​យ៉ាង​ស្ងៀមស្ងាត់ ។ រីឯ​ពួកក្រុម​ឈ្មួញ​មួយចំនួន​វិញ បាន​និយាយថា សព្វថ្ងៃ​ពួកគាត់​មានការ​លំបាក​ខ្លាំងណាស់ ដោយសារតែ​មន្ដ្រី​គយ​របស់លោក ឯម ស៊ីថា យកពន្ធ​ថ្លៃ​ហួសហេតុ ហើយ​ពេល បង់ពន្ធ​មិនមាន​សរសេរ​វិក្កយបត្រ​ឱ្យ បាន​ត្រឹមត្រូវ​នោះទេ ។ បើ​និយាយ​ពី ទំនិញ​ដឹក​តាម​ឡាន​វិញ​មន្ដ្រី​គយ​របស់   លោក​ឯម ស៊ីថា បាន​ត្រូវរ៉ូវ​ជាមួយ ក្រុម​ឈ្មួញ​សរសេរ​វិក្កយបត្រ​បង់​ពន្ធ​តែ ៣០​ភាគរយ​ទុក​៧០​ភាគរយ​ចែកគ្នា ។
​ប្រភពព័ត៌មាន​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា នៅ​ច្រកព្រំដែន​អន្ដរជាតិ​ភ្នំ​ដិ​ន នេះ​មាន​ឈ្មួញ​ជាច្រើន​បាន​ដឹកទំនិញ តាម​ម៉ូតូ​ជា​ប្រភេទ​គ្រឿង​ហូបចុក​និង របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​យកមក លក់ដូរ​ក្នុង​ទឹកដី​ខ្មែរ​ដូច​គេ​ហែ​កឋិន ដែល​ម៉ូតូ​មួយក្រុមៗ​មាន​ប្រមាណ​៥​ទៅ​១០​គ្រឿង ហើយ​ការ​ឆ្លងដែន​ដឹកទំនិញ ចូលមក​ច្រក​ភ្នំ​ដិ​ន​ទាំងនោះ​ត្រូវ​បង់ លុយ​ឱ្យ​ប៉ុស្ដិ៍​ជជុះ​ដែល​ប្រចាំការ​នៅ​ច្រកព្រំដែន​ដូចជា​មន្ដ្រីនគរបាល អន្ដោ ប្រវេសន៍​មន្ដ្រី​គយ​និង​សមត្ថកិច្ច​មិន តិចជាង​១០​កន្លែង​នោះទេ ។ រាល់​ការ​បង់លុយ​គ្មាន​វិក្កយបត្រ​ឡើយ គឺ​មន្ដ្រី​គយ​របស់លោក​ឯម ស៊ីថា ហាក់ដូចជា​យោគយល់​ចំពោះ​ជន ជាតិ​វៀតណាម ប៉ុន្ដែ​សម្រាប់​ប្រជារាស្ដ្រ ខ្មែរ​ដែល​ទិញ​ទំនិញ​បន្ដិចបន្ដួច​យកមក ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ឬ​លក់ដូរ​រង​នូវ​ការ​កោសរូស​បង្ខំ​ឱ្យ បង់ពន្ធ​១០០​ភាគរយ​គ្មាន​ការយោគយល់​ទេ ដើម្បី​បំភាន់​ភ្នែក​ថា គេ​បានធ្វើការ​ម៉ត់​ហ្មត់ ។
​ក្រុម ឈ្មួញ​ធំៗ​មួយចំនួន​ដែល​រកស៊ី​ដឹកជញ្ជូន​គ្រឿងសំណង់​និង​ទំនិញ​ជាច្រើន ប្រភេទ​តាម​រថយន្ដ​ធំៗ​ចូល​តាម​ច្រក អន្ដរជាតិ​ភ្នំ​ដិ​ន​សុទ្ធសឹង​ជា​បក្ខពួក​និង​ជា​ខ្សែ​ទុយោ​របស់លោក ឯម ស៊ីថា មាន ការសម្របសម្រួល​បិទ​ភ្នែក​ឱ្យ​នាំចូល ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដូចដែល​មន្ដ្រី​មួយចំនួន​បាន​បង្ហើប​ឱ្យដឹងថា ទោះជា​ពេល ដែល​អគ្គនាយក​គយ​និង​រដ្ឋាករ​តម្រូវឱ្យ ប្រមូល​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​ឱ្យបាន ១០០​ភាគរយ​ក៏ដោយ​ក៏​លោក​ឯម ស៊ីថា នៅតែ​បិទ​ភ្នែក​ឱ្យ​ក្រុម​ឈ្មួញ​នាំចូល ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដូច​មុន​ដដែល​ឬ គេ​ហៅថា ជាការ​លួច​ពន្ធ​តាម​បច្ចេក ទេស​សរសេរ​ក្នុង​វិក្កយបត្រ​ប្រមាណ ៣០​ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវ​បង់ពន្ធ ចូល​រដ្ឋ​ហើយ​នៅសល់​៧០​ភាគរយ​ផ្សេងទៀត​យកទៅ​បែងចែក​ភាគរយ​ជាមួយ ម្ចាស់​ទំនិញ ។
​ពេលខ្លះ លោក ឯម ស៊ីថា បាន​អួត អាង​ថា គ្រាន់តែ​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ចុងខែ​មករា​កន្លងទៅនេះ​ជំនាញ​គយ​របស់ គាត់​ប្រមូល​ពន្ធ​បាន​ប្រមាណ​ជាង​១៤ ពាន់​លាន​រៀល ខណៈដែល​ផែនការ តម្រូវឱ្យ​ប្រមូល​ពន្ធ​ត្រឹមតែ​១៦​ពាន់ លាន​រៀល ប៉ុន្ដែ​ប្រសិនបើ​មានការ ប្រមូល​ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​ឬ​កុំ​យក​ការ ប្រមូល​ពន្ធ​តាម​ផែនការ​មក​និយាយ ច្បាស់​ណាស់​ដែលថា​ស្ថានភាព​នៃ​ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រក អន្ដរ ជាតិ​ភ្នំ​ដិ​ន​នេះ​អាច​បង្កើន​ចំណូល​ថវិកា ជាតិ​ច្រើនជាង​ផែនការ​ដល់​ទៅ​៣​ដង ឯណោះ ។ ភាព​ធូររលុង​និង​កង្វះ​ឆន្ទៈ​នៃ ការប្រមូល​ចំណូល​ពន្ធ​ឱ្យបាន​ត្រឹមត្រូវ របស់លោក​ឯម ស៊ីថា បានធ្វើឱ្យ​ក្រុម​ឈ្មួញ ជាច្រើន​រីកថ្លើម ប៉ុន​ចង្អេរ​ក្នុង​ការនាំ ចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់  ។
លោក ឯម ស៊ីថា ក៏បាន​ចាត់តាំង​មន្ដ្រី ឱ្យ​បង្កើត​ប៉ុស្ដិ៍​ជជុះ​ចាំ​ស្ទាក់ចាប់​ទំនិញ​ឬ ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ដឹក ជញ្ជូន​ទំនិញ​បន្ដិចបន្ដួច​ចូល​តាម​ច្រក របៀង​ទាំង​តាមផ្លូវ​ទឹក​និង​តាមផ្លូវ​គោក ដែល​ចំណូល​ទាំងនោះ​ហូរ​ចូល​តែ​ហោ ប៉ៅ​របស់​មន្ដ្រី​គយ​ក្រោម​បញ្ជា​របស់ លោក ឯម ស៊ីថា ច្រើនជាង ការបង់ ពន្ធ​ចូល​រដ្ឋ​។​មន្ដ្រី​គយ​ខ្លះ​ដែល​មិនមែន ជា​ខ្សែ​ទុយោ​របស់លោក​ឯម ស៊ីថា គ្មាន​ឱកាស​បាន​ចុះ​ប៉ុស្ដិ៍​ប្រមូល​លុយ​ពី ការហូរចូល​ទំនិញ​ខុសច្បាប់​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នោះទេ​គឺ​ពួកគេ ចាំតែ​ទទួល​របប​ដែល​លោក ឯម ស៊ីថា បន្ដក់​ឱ្យ ប្រចាំខែ​តែប៉ុណ្ណោះ ។ ពាក់ព័ន្ធ​នឹង​មេ​គយ​ច្រក​ភ្នំ​ដិ​ន​របស់លោក​ឯម ស៊ីថា នេះ កាសែត​អរិយធម៌​បាន​ព្យាយាម ទាក់ទង​ទៅ​លោក​ដែរ តែ​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​៕ ដោយ​៖ គង់ សម្បត្តិ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya