ភ្នំពេញ: នៅ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤នេះ បន្ទាប់
ពីស្ថានការណ៍នយោបាយនៅកម្ពុជា មានភាពស្ងប់ស្ងាត់។
លោកស្រី ជូឡុង ស៊ូមូរ៉ា ប្រពន្ធលោកសម រង្ស៊ី បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៣ មេសា នេះថា លោកសម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួននឹងធ្វើដំណើរទៅកាន់សហគមន៍អឺរ៉ុប នៅថ្ងៃទី១៣មេសានេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអោយដឹងថា លោកសម រង្ស៊ី ទៅសហគមន៍គមន៍អឺរ៉ុបក្នុងគោលបំណងជួបជាមួយប្រជាពលរដ្ឋខ្មែរនៅ ទីនោះ និងជួបជាមួយបណ្តាប្រទេសមួយចំនួនដើម្បីនិយាយអំពីការវិវត្តន៍ ស្ថានការណ៍នយោ
បាយចុងក្រោយនៅកម្ពុជា បន្ទាប់ពីមានការទំនាក់ទំនងគ្នាតាមទូរស័ព្ទរវាងលោកសម រង្ស៊ី ជាមួយសម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានយោបាយដែលជាបគាំង។
ការធ្វើដំណើរចេញទៅក្រៅប្រទេសរបស់លោកសម រង្ស៊ី គឺបន្ទាប់ពីស្ថានការណ៍នយោបាយនៅកម្ពុជា មានការស្ងប់ស្ងាត់៕