ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ុស្តិ៍​ជជុះ​តាមផ្លូវ​ជាតិ​លេខ​២-៣ បង្ក​ការក្តៅក្រហាយ​ ​

ប៉ុស្តិ៍​ជជុះ​តាមផ្លូវ​ជាតិ​លេខ​២-៣ បង្ក​ការក្តៅក្រហាយ​ ​

ភ្នំពេញ​៖ លោក​ឡេង ឡា​រ៉ូ មន្ត្រីនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាននិងកំពុង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រអ៊ូរទាំ និង​ក្តៅក្រហាយ​ដោយសារតែ សកម្មភាព​ចេញ​ដាក់​ប៉ុស្តិ៍​ជជុះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២-៣ ដើម្បី​កោសរូស​ទារលុយ ពី​ប្រជាពលរដ្ឋ​រកស៊ី ដឹកជញ្ជូន​ទំនិញ​កសិផល​បន្តិចបន្តួច យកទៅលក់​នៅ​ភ្នំពេញ ។ ប្រជាពលរដ្ឋ​បានឱ្យដឹងថា ទីតាំង​កុងត្រូលជជុះ​របស់ លោក​ឡេង ឡា​រ៉ូ ស្ថិតនៅ​ក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល គឺ​សំរាប់តែ​ធ្វើ​សកម្មភាព​ចល័ត​ប្រដេញ​ចាប់​ឃាត់​រថយន្ត​ដឹកជញ្ជូន​ទំនិញ របស់​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ​ធំៗ​ឱ្យចូល​បង់លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិនដែល​ខ្វល់ខ្វាយ ពីបទ​បញ្ជា​របស់​ថ្នាក់ លើ​ទេ ។ ប្រជាពលរដ្ឋ​ឱ្យដឹងថា លោក ឡេង ឡា​រ៉ូ អួតអាង​ថា គាត់​បានទទួល​លិខិត​បេសកកម្ម ពី​អគ្គស្នងការ​នគរបាល​ជាតិ ចុះទៅ​ប្រចាំការ​តាមផ្លូវ​ជាតិ លេខ​២-៣​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង បែរជា ផ្ទុយ​ពី​គោលការណ៍​របស់​ថ្នាក់លើ និង​បំពាន ទៅលើ​កំណែទម្រង់​ស៊ីជម្រៅ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន  ព្រោះ​គេ​បញ្ចេញ​កម្លាំង​ឱ្យធ្វើ​សកម្មភាព បង្កើត​កុងត្រូលជជុះ ផ្ទុយ​ពី​គោលនយោបាយ ទាំង​៩​ចំណុច​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ។ ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ និង​អ្នករកស៊ី​ដឹកទំនិញ​គ្រប់​ប្រភេទ ស្រប និង​មិន​ស្របច្បាប់ តាមផ្លូវ​ជាតិ​លេខ​២-៣ បានឱ្យដឹងថា កម្លាំង​របស់លោក ឡេង ឡា​រ៉ូ បាន​គំរាមកំហែង​ដល់​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ដែល​មិន​ព្រម​បង់លុយ​ឱ្យ​ពួកគេ ទៅតាម​ការកំណត់ ដោយ​ព្រមាន​ចាប់​ឃាត់​បញ្ជូនទៅ​ថ្នាក់លើ​ឬ​បង់ពិន័យ​តាមច្បាប់​តែម្តង ។ កន្លងមក​ថ្មីៗ​នេះ លោក​ឡេង ឡា​រ៉ូ ជា​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើ​សកម្មភាព​ប្រដេញ​ចាប់​ឃាត់​រថយន្ត​ដឹកគោ​របស់​ប្រជាពលរដ្ឋ ដែល បើក​ឆ្លងកាត់​កុងត្រូលជជុះ​របស់​ពួកគេ ដោយ​កោសរូស​ទារលុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ចាស់ដៃ ហើយ​គោ​ដែល​ប្រជាពលរដ្ឋ​ដឹក​តាម​រថយន្ត​នោះ​មាន​ចំនួន​២​ក្បាល គឺ​ពួកគាត់​ទិញ​យកទៅ សម្រាប់​ប្រើប្រាស់ ជា​កម្លាំង​អូសទាញ ធ្វើស្រែ​ចម្ការ គ្រាន់តែ​ឆ្លងកាត់​ពី​ស្រុក មួយ​ទៅ​ស្រុក​មួយ​សោះ ក៏ត្រូវ​ចំណាយ លុយ​បង់​ឱ្យ​លោក​ឡេង ឡា​រ៉ូ ដោយ គ្មាន​ការយោគយល់​នោះទេ បើ​ទោះ បី​ជា​ពួកគាត់ ទិញ​គោ​យកមកប្រើ ប្រាស់ ហើយ​មាន​លិខិតស្នាម​បញ្ជាក់ ពី​ភូមិ​-​ឃុំ​ក៏ដោយ ។ ប្រជាពលរដ្ឋ និង អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​តូចតាច មួយចំនួន បាន​បង្ហើប​ឱ្យដឹងថា លោក​ឡេង ឡា​រ៉ូ គឺជា​ជើង​ខ្លាំង មាន​ជំនាញ​កាប់​ដាវ ក្នុងការ​កោសរូស បង្ខំ​ឱ្យ​ពួក​អ្នករកស៊ី​បង់លុយ​ទៅតាម​អំពើ​ចិត្ត ដូចជា​ការដឹកជញ្ជូន​ទំនិញ​កសិផល មាន​ស្រូវ ពោត​សណ្តែក យកទៅលក់​នៅ​ស្រុក យួន សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់លុយ​ឱ្យ លោក​ឡេង ឡា​រ៉ូ ក្នុង​១​រថយន្ត​យ៉ាង តិច​២​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល ដែល​គេ​គិតថា ជា​លុយ​ថ្លៃ​បាយ​។ ពេលខ្លះទៀត មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​ប្រចាំការ តាមផ្លូវ​ជាតិ​លេខ​២​បាន កោសរូស​ទាមទារ​ត្រួតពិនិត្យ​ទំនិញ ធ្វើឱ្យ​យឺតយូរ ខាត​ពេលវេលា​របស់​ក្រុម​ឈ្មួញ​ជា​មធ្យោបាយ​ដើម្បី​គំរាម​ទារលុយ​ក្នុង​កម្រិត​ខ្ពស់ ដែល​ក្រុម​ឈ្មួញ​មិន អាច​តវ៉ា​សុំ​ចុះថ្លៃ​បានទេ ។ សំរាប់​រថយន្ត​ដឹកទំនិញ មកពី​ស្រុក​យួន​ដូចជា គ្រឿងសំណង់ ទំនិញ​ចាប់ហួយ​ចម្រុះ ក៏ដូចជា​ទំនិញ​ខុសច្បាប់​មួយចំនួនទៀត មាន​ត្រី​ឆ្តោ ត្រី​ចាប និង​ក្បាល​ត្រី ប្រឡាក់​ជាតិគីមី ក៏ត្រូវ​លោក ឡេង ឡា​រ៉ូ​ក្តោប​ក្តាប់​មុខសញ្ញា ក្រុម​ឈ្មួញ បាន​យ៉ាង​ណែន​ក្នុង​ដៃ ហើយ​តម្រូវឱ្យ​បង់ លុយ​ទៅតាម​ការកំណត់ យ៉ាង​ជាក់លាក់ មិនដែល​មាន​ផល​រមាស់​អ្វី​ទេ ប្រសិនបើ​ក្រុម​ឈ្មួញ​មិន​ព្រម​បង់លុយ ទៅតាម​ការ​កំហិត របស់លោក​ឡេង ឡា​រ៉ូ នោះទេ ច្បាស់​ជា​មិន​រួចខ្លួន​ទេ ។ គេ​ដឹងថា លោក​ឡេង ឡា​រ៉ូ មាន​ទំនាក់ទំនង យ៉ាង​ជិតដិត​ជាមួយ​លោក​ឡុង ភោគ ដែលជា​មេ​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ប្រចាំការ​នៅ​ខេត្តតាកែវ ដូច្នេះ រាល់​មុខសញ្ញា​ក្រុម​ឈ្មួញ ដែល​ដឹក ជញ្ជូន​ទំនិញ មកពី​ស្រុក​យួន​ទាំង​តាមផ្លូវ​ទឹក និង​តាម​ផ្លូវគោក ត្រូវ​លោក ឡេង ឡា​រ៉ូ ក្តោប​ក្តាប់​ទិន្នន័យ​បាន​ទាំងអស់ ។ តាម​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ គឺ​មន្ត្រីនគរបាល សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ត្រូវបញ្ជូន​ឱ្យ​ចុះ​ប៉ុស្តិ៍​ទាំងអស់ មាន​តួនាទី ត្រឹមតែ​ស្រង់​ទិន្នន័យ ពីបទ​ល្មើស​សេដ្ឋកិច្ច ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ​ឬ​សុំ​កិច្ចសហការ ដើម្បី​បង្ក្រាប​ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ របស់​ក្រុម​ឈ្មួញ មួយចំនួន ប៉ុន្តែ​រឿង​ពិត​លោក ឡេង ឡា​រ៉ូ បែរ​ជាមាន​សិទ្ធិ​ដាក់​ប៉ុស្តិ៍​ជជុះ យ៉ាង​ប្រសេចប្រសាច តាមផ្លូវ​ជាតិ លេខ​២​ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ មិនដែល​ក្រែង​ញញើត​ពី​ការ​រឹតបន្តឹង របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​អ្វី​បន្តិច​សោះឡើយ ៕ ដោយ​៖ ព្រហ្ម វិ​លៀម

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya