ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ផ្ទុះ​រៀង​អំពើពុករលួយ​នៅ​មន្ទីរអប់រំ​ខេត្តក្រចេះ​ ម្នាក់ៗ​នាំគ្នា​កឹ​ប​កេង​ប្រាក់​កីឡា​គ្មាន​អាសូរ​

ផ្ទុះ​រៀង​អំពើពុករលួយ​នៅ​មន្ទីរអប់រំ​ខេត្តក្រចេះ​ ម្នាក់ៗ​នាំគ្នា​កឹ​ប​កេង​ប្រាក់​កីឡា​គ្មាន​អាសូរ​

​ក្រចេះ​៖ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តក្រចេះ លោក ឡា​ច បូរ៉ា រួម​និង​មន្ត្រី ពាក់ព័ន្ធ​មួយចំនួន​ត្រូវបាន​គេ​អះអាងថា បាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កឹ​ប​កេង​ប្រា​ក់ពាន រង្វាន់​កីឡា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៤ អស់យ៉ាង​តិច​នៅ​ទឹកប្រាក់​ចំនួន​ពាក់កណ្តាល លើទឹក ប្រាក់​សរុប ១១៨ លាន​រៀល ជាដើម​ហេតុ​ធ្វើ​ឲ្យ​កីឡាករ កីឡា​ការ​នី ជាច្រើន​បាន​បាត់បង់ អត្ថប្រយោជន៍​និង​បាក់​ទឹកចិត្ត​ក្នុង​ការតស៊ូ​ប្រកួត​។​
​តាម​មន្ត្រី​នៅ​មន្ទីរអប់រំ​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា​នៅ​រាលពេល​មានការ​ប្រកួត​កីឡា​ម្តងៗ​គឺ​ថ្នាក់ជាតិ​បានផ្តល់​ថវិកា​រៀបចំ​ការប្រកួត និង​ប្រាក់រង្វាន់​សម្រាប់​កីឡាករ កីឡាការិនី​ដែល ចូលរួម​ក្នុងការ​ប្រកួត​។ តែ​ជាក់ស្តែង​កន្លងមក​រាល់​ការប្រកួត​គេ​តែងតែ​ធ្វើបញ្ជី​ឈ្មោះ​កីឡាករ កីឡាការិនី លើស​ចំនួន​ជាក់ស្តែង​ធ្វេ​ដង​ក្នុង​បំណង​បំប៉ោង​ការចំណាយ​។ ក្រៅពីនោះ​ប្រាក់ រង្វាន់​សម្រាប់​ផ្តល់ជូន​កីឡាករ កីឡាការិនី ក៍​ត្រូវបាន​គេ​កឹ​ប​កេង​អស់​មួយផ្នែកធំ​បន្ថែមទៀត​។ ដោយសារ​អំពើពុករលួយ​នេះ ជាដើម​ហេតុ​ធ្វើ​ឲ្យ​កីឡាករ កីឡាការិនី បាក់​ទឹកចិត្ត​ក្នុងការ​ប្រកួត​។​
​តាម​ប្រភព​បាន​បន្តថា​ចំពោះ​ប្រាក់​ពានរង្វាន់​កីឡា នៅក្នុង​មួយឆ្នាំៗ​គឺមាន​ទឹកប្រាក់ សរុប​ចំនួន​រាប់រយ​លាន​រៀល​ដែលជា​ថវិកា​របស់​ជាតិ​ផ្តល់​មក​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត ក្រចេះ​សម្រាប់​រៀបចំ​ប្រកួត​កីឡា​ផ្សេងៗ​។ ប៉ុន្តែ​ដោយមាន​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក រលួយ​ពី​សំណាក់ លោក​ប្រធាន​មន្ទីរ ឡា​ច បូរ៉ា លោក ប្រធានការិយាល័យ​គណ​នេ​យ្យ សឹង ឡេង និង​លោក ដួង សារិន រេច​ទ័យ​ករ រួម​និង​លោក ប្រធានការិយាល័យ​កីឡា ភូ​ន សុផាត នោះបាន​នាំគ្នា កឹ​ប​កេង​ប្រាក់រង្វាន់​កីឡា​ស្ទើរ​គ្មាន​សល់​។ ចំពោះ​ថវិការ​កីឡា​ថ្នាក់ក្រុង និង​ស្រុក​គឺ​ក្នុង​មួយឆ្នាំៗ ការិយាល័យ​អប់រំ​យុវជន និង​កីឡា​នីមួយៗ​ទទួលបាន​ថវិកា​ត្រឹម​ពី ១ លាន​រៀល ទៅ ៣ លាន​រៀល ប៉ុណ្ណោះ​។ បូកសរុប​ប្រាក់​សម្រាប់​ការប្រកួត​នៅ​ថ្នាក់ ការិយាល័យ ក្រុង ស្រុក និង​មន្ទីរ​ខេត្ត​គឺមាន​ការចំណាយ​ដ៏​តិចតួច​បំផុត ដែលមាន​ចំនួន​ក្រោម ១០០ លាន​រៀល ដែល​មិន​សមស្រប​ទៅតាម​ការចំណាយ​នៅក្នុង​របាយការណ៍ ដក​សាច់ប្រាក់​ជាតិ​ពី​ធនាគារ​នោះទេ​។ ហើយ​នៅ​មន្ទីរអប់រំ​ខេត្តក្រចេះ ក៏​នៅ​មានរឿង ការ​កឹ​ប​កេង​ប្រាក់​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​(PLC) និង​ប្រាក់ឧបត្ថម្ភ​ក្នុង​វគ្គ​បំប៉ន​ជំនាញ​គ្រូ អក្ខរកម្ម​របស់​ការិយាល័យ​អប់រំ​ក្រៅ​ប្រព័ន្ធ​ដែល លោក ភូ​ន សុ​ផូ​ត ជា​ប្រធាន​។ បញ្ហា​នេះ ទាមទារ​ឲ្យ​លោក​អភិបាល​ខេត្តក្រចេះ ស ចំ​រ៉ុង លោក​រដ្ឋមន្ត្រីក្រសួង អប់រំ​យុវជន និង​កីឡា ហង់ ជួនណា​រ៉ុង ជាពិសេស​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​ជុំវិញ​រឿង​អំពើពុករលួយ​នេះ​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya