ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​នៅ​ខេត្តព្រះវិហារ​ រឿងអាស្រូវ​ដ៏ធំ​បាត់​លុយ​បញ្ញើរ​រាប់សិប​លាន​រៀល​ ​

ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​នៅ​ខេត្តព្រះវិហារ​ រឿងអាស្រូវ​ដ៏ធំ​បាត់​លុយ​បញ្ញើរ​រាប់សិប​លាន​រៀល​ ​

ព្រះវិហារ​៖ ក្នុង​ខែ​មិនា​ឆ្នាំ​២០១៤​កន្លងទៅនេះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​នៅ​ស្រុក គូលែន​និង​ស្រុក​រវៀង​បានកើត​រឿងអាស្រូវ ផ្ទៃក្នុង​ដ៍​ធំ​មួយ​គឺ​ការបាត់​បង់លុយ​អតិថិជន តែ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​នេះ​បាន​ព្យាយាម​លាក់​បិទបាំង​ព័ត៌មាន​យ៉ាង​ជិត​មិនអោយ​មហាជន​ដឹងឮ​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​បានអោយដឹងថា រឿងអាស្រូវ​នេះ​មាន​២​ករណី គឺ​ករណី​ទី​១​កើត​ទ្បើង​នៅ​ស្រុក គូលែន​យោងតាម បុគ្គលិក​ប្រា សាក់​ប្រចាំ​ស្រុក​គូលែន​បាន​លួច​យកលុយ​បញ្ញើ​របស់​អតិថិជន​ចំនួន​៦៥​លាន រៀល​កាលពី​ដើមខែ​មិនា​ឆ្នាំ​២០១៤​នេះ​។​
​ប្រធាន​សាខា​ប្រា​សាក់​ថ្មី​ប្រចាំ​ស្រុក​គូលែន​ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​គូលែន​ត្បូង​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​បានទទួល​ស្កាល់​ថា ពិត​ជាមាន​ករណីនេះ​កើត​ទ្បើង​ប្រាកដ​មែន​ដោយ​លោក​បានដឹង​ខ្លះ​ថា​ឈ្មោះ គឹម សាន្ដ​ប្រធាន​សាខា​ប្រា​សាក់​គូលែន​ជា​ជនជាប់ចោទ​បាន​រត់គេច​ខ្លួន រយះពេល ជា​២​សប្ដាហ៍​មកហើយ​។​ឈ្មោះ​គឹម​សាន្ដ​ម្នាក់នេះ​មាន​លំនៅដ្ឋាន​បច្ចុប្បន្ន ស្ថិតនៅ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​មក​ធ្វើការ​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ​។​
​ប្រភពព័ត៌មាន​ផ្សេងទៀត​បានអោយ​ដឹងផង​ដែរ​ថា​ជនល្មើស​ឈ្មោះ​គឹម​សាន្ដ បាន​លួច​ចាក់សោ​ទូ​យកលុយ​បញ្ញើ​របស់​អតិថិជន​ចំនួន​៦៥​លាន​រៀល​បានសំរេច​ខ​ណះ ពេល​អ្នក​កាន់​សោ​ទូ​ម្នាក់ទៀត​អវត្តមាន​មិនបាន​មក​ធ្វើការ​។​បន្ទាប់ពី ប្រមូល​លុយ​ក្នុង​ទូ​រួច​ជនល្មើស​បាន​ប្រើល្បិច​អោយ​លុយ​សន្ដិសុខ​ទៅ​ទិញ ទំនិញ​នៅ​ខាងក្រៅ​ហើយ​ពេលនោះ​បាន​ឆ្លៀតឱកាស​រត់គេចខ្លួន​ចេញ​តែម្ដង​។ បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ជំនាញ​កំពុង​ធ្វើ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ជនល្មើស​ខាងលើ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​តាម​ពាក្យបណ្ដឹង​របស់ អង្គភាព​ប្រា​សាក់​ប្រចាំខេត្ត​ព្រះវិហារ​។​
​រីឯ​ករណី​ទី​២​ជា​ករណី​កើត​ទ្បើង​ថ្មីៗ​គឺ​ជនល្មើស​ជាប់ចោទ​ពីបទ​ក្បត់ ទំនុកចិត្ត​ដែល​ត្រូវបាន​អង្គភាព​ប្រា​សាក់​ប្រចាំខេត្ត​ព្រះវិហារ របស់ខ្លួន​ដាក់ពាក្យ​បណ្ដឹង​មក​សមត្ថកិច្ច​នគរបាល​ខេត្ត​ប្ដឹង​ពី​ជន​ល្មើ សថាបាន​ក្លែង​លិខិត​លួច​លុយ​បញ្ញើ​អតិថិជន​អស់​ចំនួន​៣​លាន​៩​សែន​រៀល​និង ១៥០​ដុល្លារ​សហរដ្ឋអាមេរិក​។​
​គួរបញ្ជាក់​ថា​សាខា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ប្រចាំ​ស្រុក គូលែន​បាន​ទទួលរង​ផលប៉ះពាល់​អាក្រក់​ផងដែរ​ដោយ​សង្កេតឃើញថា​ទិដ្ឋភាព​នៅ ទីនោះ​មាន​សភាព​ស្ងាត់ឈឹង​មិនសូវ​ឃើញ​មាន​អតិថិ​ជនណាម្នាក់​យកលុយ​ទៅ​ផ្ញើ​និង​ខ្ចីបុល​នោះទេ​ក្រោយ​កើត​រៀង​បែបនេះ​៕ ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya