កំពង់ឆ្នាំង៖ថ្មីៗនេះ បន្ទាប់ពីបានតែងតាំងតំណែងជា អភិបាល ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បាន បញ្ជាអោយក្រុមហ៊ុនអគ្គិសនីធ្វើការដោះដូរកុងទ័រ ប្រៀប្រាស់ចរន្តអគ្គិសនីរបស់ប្រជាពលរដ្ឋតាមផ្ទះ ដោយដកកុងទ័រចាស់ចេញ ដូរដាក់កុងទ័រថ្មីចូលវិញ ។ បន្ទាប់ពីមានការផ្លាស់ប្តូរកុងទ័រភ្លើងមកនោះ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងបាននាំគ្នានិយាយប្រាប់គ្នាថាការប្រើប្រាស់ភ្លើងប្រចាំខែរបស់គាត់ឃើញមានការប្រែប្រួលថយចុះគួរអោយកត់សំគាល់ ព្រមទាំងមានការកោតសរសើរដល់ចំណាត់ការរបស់ លោកឈួរ ច័ន្ទឌឿន ជាអភិបាលខេត្តកំពង់ឆ្នាំង ។
ប៉ុន្តែការរៀបចំបែបនេះ គឺបានតែមួយពព្រិចភ្នែកប៉ុណ្ណោះ សម្រាប់មួយខែដំបូងរហូតដល់ខែបន្តបន្ទាប់ ក្រុមប្រជាពលរដ្ឋបាននាំគ្នារអ៊ូរទាំថា ភ្លើងបានកើនឡើងខុសធម្មតាវិលទៅរកសភាពដើមវិញដដែល ដែលបញ្ហានេះធ្វើអោយ ប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការទូទាំងខេត្តកំពង់ឆ្នាំងមានការរិះគន់យ៉ាងខ្លាំងថា ក្រុមហ៊ុនអគ្គិសនីកំពង់ឆ្នាំងអាចមានខ្នងបង្អែកយ៉ាងរឹងមាំនៅខាងក្រោយខ្នង ដែលធ្វើអោយក្រុមអ្នកចូលចិត្តវិភាគនយោបាយបាននិយាយដោយទស្សទាយថា បក្សប្រជាជន កម្ពុជានៅអណត្តិទី ៦ ឆ្នាំ២០១៨ នឹងបាត់បង់សម្លេងគាំទ្រធំធេង ជាងអាណត្តិទី ៥ នេះទៀត បើមិនបានដោះស្រាយ នូវទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ជាពិសេសលើបញ្ហាការ ប្រើប្រាស់ បណ្តាញអគ្គិសនី ក្រុមហ៊ុនសុវណ្ណនីអភិវឌ្ឍន៍អគ្គិសនី លីមីតធីតខេត្តកំពង់ឆ្នាំងទេនោះ ។ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំង បានបន្តបញ្ចេញទស្សនៈផ្សេងៗគ្នា ក្នុងការបាត់បង់អសនៈរដ្ឋសភា គណបក្សប្រជាជនកម្ពុជាអណត្តិទី ៥ មួយកៅអីក្នុងខេត្ត កំពង់ឆ្នាំងបានទៅលើបក្សសង្គ្រោះជាតិ ការលើកឡើងរបស់មន្ត្រីរាជការ នៅតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តលក្ខខ័ណ្ឌសូមមិនបញ្ចេញ ឈ្មោះ បានអោយដឹងថា ការបាត់បង់សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តកំពង់ឆ្នាំងនាការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ កន្លងទៅថ្មីៗគឺជាការបាត់បង់សម្លេងដ៏ធំធេង បើទោះគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ឈ្នះសម្លេងភាគច្រើន រហូតដល់៦៨អាសនៈទល់នឹងគណបក្សសង្គ្រោះជាតិត្រឹមតែ៥៥អាសនៈតែប៉ុណ្ណោះ។ដោយឡែក នៅក្នុងខេត្តកំពង់ឆ្នាំង ការបាត់បង់សម្លេងគាំទ្រពីប្រជាពលរដ្ឋ គឺបញ្ហា ដែលសំខាន់ដោយសាតែមានរឿងរ៉ាវជាច្រើន ដែល ទាក់ទងនិងប្រជាពលរដ្ឋ ជាពិសេសភាពមិនប្រក្រតីរបស់ក្រុម ហ៊ុនអភិវឌ្ឍន៍អគ្គិសនីសុវណ្ណនីលីមីធីត ដែលអាជ្ញាធរខេត្ត និងអាជ្ញាធរអគ្គិសនីថ្នាក់ជាតិ មិនបានដោះស្រាយចំពោះកង្វល់ប្រជាពលរដ្ឋ បញ្ហាលើការប្រើប្រាស់បណ្តាញអគ្គីសនីក្រុមហ៊ុន កន្លងមកនៅមុនការបោះឆ្នោត ប្រជាពលរដ្ឋទូទាំងក្រុងកំពង់ឆ្នាំង បានប្តឹងក្រុមហ៊ុន អគ្គិសនីមួយនេះ ទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីតេជោហ៊ុនសែន ព្រមនិងដាក់បណ្តឹងទៅអាជ្ញាធរខេត្តផងដែរ ។ប៉ុន្តែការដោះស្រាយ ហាក់បីដូចជាមិនមានប្រសិទ្ធិភាព ធ្វើអោយប្រជាពលរដ្ឋក្តៅក្រហាយ អស់សង្ឃឹម មិនតែប៉ុណ្ណោះ ប្រធានក្រុមហ៊ុន មួយនេះត្រូវបានតែង តាំងឋានៈជាឧកញ៉ាទៀតផង ធ្វើអោយប្រជាពលរដ្ឋមើលឃើញថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយខ្នង ប្រធាន ក្រុមហ៊ុនអគ្គីសនីមួយនេះក្នុងការកេងប្រវញ្ចនិងលួចគីឡូភ្លើងតាមរយៈកុងទ័រអគ្គិសនី ទើបមានសម្លេងទាមទារអោយមានការផ្លាស់ប្តូរ ។ ភាពរអ៊ូរទាំរបស់ប្រជាពលរដ្ឋច្រើនលើកច្រើនសា រួមនិងពាក្យបណ្តឹងផងដែរ ។ប៉ុន្តែភាពមិនប្រក្រតីរបស់ក្រុមហ៊ុនអគ្គិសនីមួយនេះ នៅ តែបន្តនិរន្តរភាពរហូតដល់សព្វថ្ងៃ ដោយសារតែ បញ្ហាខាងលើ និងសំណូមពររបស់ប្រជាពលរដ្ឋ រួមនិងមន្ត្រីរាជការសុំអោយអ្នកសារ ពត៌មានជួយចុះផ្សាយដើម្បីផ្តល់ពត៌មានជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងន័យស្ថាបនា និងកែទម្រង់ ដើម្បី ទាមទារការគាំទ្រពីសំណាក់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ។
ប្រជាពលរដ្ឋជាច្រើននាក់ ដោយសារតែអស់សង្ឃឹមក្នុងការដោះស្រាយរបស់ អាជ្ញាធរក៏ដូចជារដ្ឋាភិបាលផងដែរ ដោយពួកគាត់បានស្រែកជេរបញ្ចេញកំហឹង លើ លោក សរ នាថ ជាមេការអគ្គិសនីខាងលើថាជាចោរ ពូកែលួចគីឡូភ្លើង ដើម្បីបំពេញគាប់ចិត្តចៅហ្វាយនាយ លោក ឱ សុវណ្ណរក្ស ធ្វើជាអ្នកមាន រហូតក្លាយទៅជា ឧកញ៉ា សល់លុយរាប់ម៉ឺនដុល្លារ រយកទៅចិញ្ចឹមស្រីក្មេង ដោយធ្វើផ្ទះអោយម្នាក់មួយល្វែងស្ទើរតែរាប់មិនអស់ក្នុងខេត្តកំពង់ឆ្នាំង ។ ទោះមានការរិះគន់ដូចខាងលើ នេះ។ប៉ុន្តែសម្រាប់ប្រធានក្រុមហ៊ុនអគ្គិសនីខាងលើដែលគេបានអះអាងថាក្លាយជាឧកញ៉ា ឱ សុវណ្ណរក្ស បានធ្លាប់ជេរប្រមាថ ប្រជាពល រដ្ឋតាមរយៈអ្នកកាសែតថា «មីពួកលក់សាច់ជ្រូក និងអាជីវករក្នុងផ្សារលើមុខដដែលៗ បញ្ហាវាមិនចេះចប់ » ។
ខេត្តកំពង់ឆ្នាំងទាំងមូលបានថយសន្លឹកឆ្នោតកន្លងមកនេះកាលពីបោះឆ្នោតនីតិកាលទី៥គឺដោយសារឧកញ៉ាឳ សុវណ្ណរក្ស ប្រធានក្រុម ហ៊ុនអភិវឌ្ឍន៍អគ្គិសនីសុវណ្ណនីលីមីធីត។លោកឳសុវណ្ណរក្សធើ្វអាជីវកម្មអគ្គិសនីនៅខេត្តកំពង់ឆ្នាំងចាប់តាំងពីឆ្នាំ១៩៨៩កន្លងមកជាមន្ត្រីឧស្សាហកម្មធម្មតាខេត្ត។បច្ចុប្បន្នបានងារជាឧកញ៉ាទាំងប្តីនិងប្រពន្ឋមកពីការរកស៊ីលក់ភ្លើងរបស់រដ្ឋកេងប្រវ័ញពីញើសឈាមប្រជាជនដែលប្រើ
ប្រាស់របស់គាត់ដោយកុងទ័រភ្លើងរបស់គាត់គ្មានថ្លឹងឲ្យបានត្រឹមត្រូវ។ឥឡូវនេះលោកអភិបាលខេត្តថ្មីលោកឈូច័ន្ទឌឿនបានបញ្ជាឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អគ្គិសនីសុវណ្ណនីលីមីធីតឲ្យយកកុងទ័រភ្លើងត្រឹមត្រូវទៅដាក់ឲ្យប្រើប្រាស់កុំឲ្យកេងប្រវ័ញលើខ្នងរាស្ត្រតែឧកញ៉ាឳសុវណ្ណរក្សមិនស្តាប់អាជ្ញាធរដែនដីឡើយតើសព្វថៃ្ងលោករស់នៅជាមួយអ្នកណាព្រោះបច្ចប្បន្នរដ្ឋាភិបាលអាណត្តិទី៥ដែលមានសម្តេចហ៊ុនសែនជានាយករដ្ឋមន្ត្រីបើឧកញ៉ាឳសុវណ្ណរក្សអនុវត្តន៏យ៉ាងដូចេះ្នទៀតប្រយ័ត្នចាញ់ឆ្នោតមែនទែនសង្គ្រោះជាតិអត់ត្រាប្រណីទេ។
អង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាជួយរកយុត្តិធម៌ឲ្យចៅហ្វាយខេត្តនិងប្រជាពលរដ្ឋខេត្តកំពង់ឆាំ្នងផង។ ក្រុមហ៊ុនអភិវឌ្ឍន៍អគ្គីសនីសុវណ្ណនីលីមីធីតជាញឹកញយតែងតែគំរាមប្រជាជនកាត់ផ្តាច់ភ្លើងបើហ៊ានតវ៉ាប្រឆាំងនិងក្រុមហ៊ុននេះសុខចិត្តទ្រាំលំបាកទាំងវេទនាចំណែកសន្លឹកឆ្នោតCPPចេះតែថយចុះ។បើចង់ស្តារសន្លឹកឆ្នោតបក្សប្រជាជនឡើងវិញសូមលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជួយពិនិត្យអាជ្ញាធរអគ្គិសនីកម្ពុជាឃុបឃិតជាមួយក្រុមហ៊ុនអគ្គិសនីឳសុវណ្ណរក្សនេះផង។ព្រោះបើធ្វើបានបែបនេះប្រជាជនរស់នៅខេត្តកំពង់ឆាំ្នងនឹងសប្បាយចិត្តយ៉ាងខ្លាំងចំពោះលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងលោកឱមយ៉ិនទៀងជាក់ជាពុំខាន។លោកឳសុវណ្ណរក្សជាឫសគល់របស់រដ្ឋាភិបាលគួរតែអាណិតដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលលោកខិតខំទាក់ទាញវិនិយោគមកសាងសង់ទំនប់វារីអគ្គិសនីដើម្បីឲ្យប្រជាជនបានប្រើប្រាស់គ្រប់ៗគ្នាមិនគួរណាក្រុមហ៊ុនអគ្គិសនីឪសុវណ្ណរក្សធើ្វស្រែលើខ្នងរាស្ត្រនិងលើខ្នងបក្សប្រជាជនកម្ពុជាឡើយ។
សូមបញ្ជាក់ផងដែរថា ការឡើងគីឡូភ្លើងវិលទៅសភាពដើមវិញរបស់ប្រជាពលរដ្ឋប្រើប្រាស់ភ្លើងអគ្គិសនីតាមផ្ទះតាមផ្ទះនេះ មិនមែនកើតមានតែក្នុងក្រុងកំពង់ឆ្នាំងតែមួយនោះទេ ដោយឡែកអគ្គិសនីព្រៃខ្មែរ របស់ លោក បូរី ក៏មានសភាព និង បែបបទឡើងគីឡូហួសកំណត់តាមផ្ទះប្រជាពលរដ្ឋដូចគ្នានេះផងដែរ ៕