កំពង់ឆ្នាំង៖ លោក ពេញ ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៤ ត្រូវបានព្រះករុណា ព្រះបាទនរោត្តម សីហមុនី ឡាយព្រះហស្ដលេខា ផ្ទេរដំណែងអោយទៅនៅក្រសួងយុត្តិធម៌ តាមរយៈព្រះរាជក្រិត្យលេខ នស/រកត/0414/448 ។
ក្រោយពីលេចលឺមានការផ្លាស់ប្តូរ លោក ពេញ វិបុល ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំងចេញ ទៅបំរើការងារនៅក្រសួងយុត្តិធម៌វិញនោះ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការមួយចំនួន មានភាពសប្បាយរីករាយ ព្រោះពេលកន្លងមកនេះ លោក ព្រះរាជអាជ្ញារូបនេះ តែងតែប្រព្រឹត្តរឿងមិនប្រក្រតី ពុករលួយជាច្រើនខណៈពេលដែលលោកបាន បំរើការងារជាព្រះរាធអាជ្ញាក្នុងខេត្តកំពង់ឆ្នាំង។
មជ្ឈដ្ឋានទូទៅក្រោយពីលេចឮនូវព័ត៌មានប្តូរលោកពេញ វិបុល ចេញពីខេត្តកំពង់ឆ្នាំងបាននាំគ្នាអង្គុយនិយាយតាមតុក្នុងហាងកាហ្វេ និង ទីសាធារណៈ ទីប្រជុំជនថានេះពិតជាត្រឹមត្រូវដូចពាក្យចាស់មួយម៉ាត់បានពោលថា «កម្មប្រែថាជាអំពើ ធ្វើអ្វីបានហ្នឹង » មិនតែប៉ុណ្ណោះ មជ្ឈដ្ឋានទូទៅនៅមានការងឿងឆ្ងល់ទៀតថា តើក្រុមអ្នករកស៊ីបទល្មើសដែលធ្លាប់ត្រូវដងត្រូវផ្លែជាមួយ លោកព្រះរាជអាជ្ញាដែលប្តូរចេញទៅនោះ តើមាន មេកើយពីណាទីពឹងទៀតចាប់ពីពេលនេះទៅ ។
ការផ្លាស់ប្តូរតំណែងព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ជំនួស លោក ពេញ វិបុល ៕