ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » លើក​ពេល​សវន​ការជំនុំជម្រះ​ពាក់ព័ន្ធ​សំណុំរឿង នៅ​ផ្លូវ​វេ​ង​ស្រេង​របស់​ជនជាប់ចោទ​២៥​នាក់ ​

លើក​ពេល​សវន​ការជំនុំជម្រះ​ពាក់ព័ន្ធ​សំណុំរឿង នៅ​ផ្លូវ​វេ​ង​ស្រេង​របស់​ជនជាប់ចោទ​២៥​នាក់ ​

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​១១  ខែមេសា​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​លើក​ពេល​សវន​ការជំនុំជម្រះ​លើ​ជនជាប់ចោទ ចំនួន​៤ ករណី ដែលមាន​២៥ នាក់​ទៅ​ថ្ងៃទី​២៥ ខែមេសា វិញ ហើយ​ការសំរេច​បែបនេះ​អាចធ្វើ​ឡើង​តាម​របត់​នយោបាយ​ដែលមាន​ការប្រែប្រួល​។ លោក អំ សំអាត បាន​បញ្ជាក់ថា តាម​គំរោង​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹងត្រូវ​បើក​សវន​ការជំនុំជម្រះ​នៅ ថ្ងៃទី​១៨ ខែមេសា ខាងមុខ តែ​បាន​លើក​ពេល​ដោយ​លើក​ហេតុផល​ថា កៀក​ចូលឆ្នាំ​ពេក​។ លោក​បញ្ជាក់ទៀតថា ករណី​ទាំងនោះ​មាន ផ្លូវ​វេ​ង​ស្រេង​២ ករណី (១​ករណី​៣ នាក់ និង​១ ករណី​ទៀត​១០ នាក់​) នៅ​រោងចក្រ​យ៉ាក​ជីន​១ ករណី​ចំនួន​១០ នាក់ ហើយ​១ ករណី​ទៀត គឺ​រឿង​គល់ស្ពាន​ស្ទឹងមានជ័យ គឺ​ពន្យា​ទាំងអស់​ជា​កញ្ចប់​តែម្តង ហើយ​សវនាការ​នោះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨ ព្រឹក ហើយ​តាម​ការសន្និដ្ឋាន​សវនាកា​រ​នោះ​យ៉ាងតិច​ក៏​ពីរ​ថ្ងៃ​ដែរ​។​
ការពន្យារ​នេះ​អាច​តាម​បរិបទ​នយោបាយ ប៉ុន្តែ​ចៅក្រម​និយាយថា កៀក​ចូលឆ្នាំ​ពេក តែ​ការនិយាយ​បែបនេះ​មិន​សម​ហេតុផល​ទេ ពីព្រោះ​គាត់​សំរេច​តាំង​ពីមុន តែ​លោក​ជឿថា មកពី​បរិបទ​នយោបាយ​ច្រើនជាង ពីព្រោះ​កាលពីពេល​ថ្មីៗ​នេះ មានការ​ចរចា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​គឺ​លោក សម រង្ស៊ី និង​សម្តេច​ហ៊ុន សែន ហើយ​វា​អត់​ដែលមាន​ទេ សំណុំរឿង​៤ យកទៅដាក់​ពេល​តែមួយ​នោះ​។ ដូច្នេះ​ពិតជា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​យ៉ាងពិត​ប្រាកដ​។​
ជនជាប់ចោទ​ទាំង​២៥ នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃទី​០២ និង​ទី​០៣ ខែមករា នៅមុខ​រោងចក្រ​យ៉ាក​ជីន និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង និង​នៅមុខ​វត្ត​ស្ទឹងមានជ័យ ហើយ​ក្នុងនោះ​មាន​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផងដែរ ហើយ​កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ កន្លងទៅនេះ​តុលាការ​សាលាដំបូង បានសម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ក្នុងចំណោម​៣ នាក់​នេះ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya