ភ្នំពេញ: នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ និងបន្តដំណើរទស្សនកិច្ច នៅសាធារណរដ្ឋ បេឡារុស ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។ ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី នឹងធ្វើឡើង តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី អាស៊ែបៃហ្សង់ និងបេឡារុស។
នៅសាធារណរដ្ឋ អាស៊ែបៃហ្សង់ សម្តេចតេជោ ហ៊ុន សែន នឹងជួបសំដែងការគួរសម ជាមួយលោក អ៊ីលហាម អាលីយេវ ( Ilham Aliyev ) ប្រធានាធិបតី នៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ លោក អុកតៃ អាសាដូវ ( Oktay Asadov ) ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយលោក អាធឺ រ៉ាស៊ី-ហ្សាដ ( Artur Rasi-zade )។
នៅបេឡារុស នាយករដ្ឋមន្ត្រីកម្ពុជា និងបេឡារុស នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារទាំង ៩ ដូចខាងក្រោម៖
១- កិច្ចព្រមព្រៀងរវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បេឡារុស ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈ
២-កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជា និងក្រសួងឧស្សាហកម្ម បេឡារុស
៣-កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងរ៉ែ និងថាមពល កម្ពុជា និងក្រសួឧស្សាហកម្ម បេឡារុស
៤-កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច
៥-កិច្ចព្រមព្រៀង ស្តីពី ការជំរុញ និងការការពារ ការវិនិយោគទៅវិញទៅមក
៦-កិច្ចព្រមព្រៀង រវាងកម្ពុជា និងបេឡារុស ស្តីពី កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា
៧- អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងភ្នំពេញ ( កម្ពុជា ) និងទីក្រុងមិណស្ក៍ ( បេឡារុស )
៨-អនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិកម្ពុជា និងធនាគារជាតិបេឡារុស
៩-អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងបេឡារុស ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម៕