ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ដើមឈើ ៩​នាក់​ស្លាប់​និង​១២​នាក់​របួសធ្ងន់ ​

ឡាន​បុក​ដើមឈើ ៩​នាក់​ស្លាប់​និង​១២​នាក់​របួសធ្ងន់ ​

បន្ទាយមានជ័យ ៖ នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៤ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​ថៃ​បាន​រាយការណ៍​ថា ពលករ​ខ្មែរ​៩​នាក់​បាន​ស្លាប់​នៅក្នុង​រថយន្ដ និង​១២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ខណៈ​ជិះ​រថយន្ដ​តាក់ស៊ី​វិលត្រឡប់​មក ស្រុកកំណើត​ដើម្បី​ចូលរួម​ពិធី​ចូលឆ្នាំ ខ្មែរ​ខាងមុខនេះ ហើយ​រថយន្ដ​បាន​ទៅបុក ដើមឈើ ។​
គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង  នៅ​ចំណុច​ផ្លូវ​សុខុម​វិត ដែលជា​ផ្លូវ​ចូល ទៅ​ខេត្ដ​ចាន់​បុរី​។ អធិការ​ស្រុក​ធុង​ប៉េ​ចា បាន​បន្ដថា នៅ​មុនពេល​កើតហេតុ​មាន រថយន្ដ​ទួរីស​មួយគ្រឿង​ដឹក​ពលករ​ខ្មែរ បើកបរ​ដោយ​ជនជាតិ​ថៃ ហើយ​គេ សង្ស័យថា​ងងុយដេក​ពេល​កំពុង​បើកបរ ទើប​ធ្វើឱ្យ​រថយន្ដ​ទៅបុក​ដើមឈើ​អម​ផ្លូវ បណ្ដាលឱ្យ​រថយន្ដ​ដឹក​ពលករ​ខ្មែរ​នោះ​ឆេះ សន្ធោសន្ធៅ​ទៀតផង ។
​សព​ពលករ​ខ្មែរ​ដែល​ស្លាប់ ជិះ​ក្នុង​រថយន្ដ​ត្រូវបាន​ឆេះ​ខ្លោច និង​១២ នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ ខេត្ដ​ចាន់​បុរី​ដែលជា​ខេត្ដ​ជាប់​ព្រំ​ទល់​ប្រទេស​កម្ពុជា ។​
​ដោយឡែក​លោ​ល​នេ​ត សារី អគ្គ កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ដ​ស្រះកែវ​ប្រទេស ថៃ​បាន​ប្រាប់​នគរ​វត្ដ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ ទី​១១ ខែមេសា ឆ្នាំ​២០១៤​នេះ​ថា ដោយ សារ​ចំណុចកើតហេតុ​ស្ថិតនៅ​ជិត​ក្រុង បាងកក ដូច្នេះ​លោក​នៅ​ពុំទាន់​បាន​ស្គាល់ អត្ដ​សញ្ញាណ​ជនរងគ្រោះ​ដែលជា​ពលករ ខ្មែរ​នៅឡើយ​ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya