ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ ស្លាប់​១​របួស​១ ​

ម៉ូតូ​បុក​ម៉ូតូ ស្លាប់​១​របួស​១ ​

កណ្ដាល ៖ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវ​លេខ​២១​បេ ស្ថិតនៅ​ភូមិ ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។​
ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​សុខ វិចិត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​គ្រូ​ថ្នាំខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថី ឃុំរ​ការ​ខ្ពស់ ស្រុក ស្អាង ខេត្ដ​កណ្ដាល ។ ចំណែក​អ្នក​បើ ម៉ូតូ​ភាគី​ម្ខាង​ទៀត​ឈ្មោះ​ហឿន ម៉ាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាជាង​ជួសជុល រថយន្ដ  មាន​ទីលំនៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។​
ជនរងគ្រោះ​ដល់​ស្លាប់​ធ្វើដំណើរ​តាម​ម៉ូតូ​ម៉ាក​ហុងដា​សេ​៩០ ពណ៌​ទឹកសមុទ្រ គ្មាន​ស្លាក​លេខ រីឯ​ជន​រងរបួស​ធ្វើដំណើរ​តាម​ម៉ូតូ ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1AV-9640 ។​
មុនពេល​កើតហេតុ​ជន​រងរបួស​ជិះ​ម៉ូតូ​ពី ជើង​ទៅ​ត្បូង​ពេលមកដល់​ចំណុច​កើត ហេតុ​ម៉ូតូ​របស់គេ​បាន​បុក​ជាមួយ​ម៉ូតូ ជនរងគ្រោះ​ដែល​ស្លាប់​ដែល​កំពុងបើក​ឆ្លងផ្លូវ​ពី​លិច​មក​កើត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya