ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » កូនភ្លោះ​ជាប់​គ្នា បដិសេធ​វះកាត់​ផ្តាច់ចេញ​ពីគ្នា​ ​

កូនភ្លោះ​ជាប់​គ្នា បដិសេធ​វះកាត់​ផ្តាច់ចេញ​ពីគ្នា​ ​

កូនភ្លោះ​ជាប់​គ្នា​ដែល កើត​ក្នុងប្រទេស​ឥណ្ឌា​រហូតមក​ដល់ពេលនេះ​អាយុ​បាន​១២​ឆ្នាំ​ហើយ​នោះបាន បដិសេធ​ការវះកាត់​ផ្តាច់ចេញ​ពីគ្នា ដោយ​ពួកគេ​និយាយថា នឹង​រស់នៅ​បែបនេះ​រហូតដល់​ចាស់​។​
​កូនភ្លោះ​ឈ្មោះ Shivanath Sahu ជា​ប្អូន និង​ឈ្មោះ Shivram ជា​បង បាន​កើតមក​ដោយមាន​ចង្កេះ​រួមគ្នា​។ ពួកគេ​មាន ដៃ​៤, បេះដូង​, ថ្លើម​, និង​ខួរក្បាល​រៀងៗ​ខ្លួន ប៉ុន្តែ​មាន​ចង្កេះ​១, ពោះ​១ និង​ជើង​២​។
​បើទោះបី​ការរស់នៅ​ប្រចាំថ្ងៃ យើង​គិតថា ការធ្វើ​ចលនា​របស់​ពួកគេ​ហាក់ដូចជា​លំបាកលំបិន​ក៏ដោយ ប៉ុន្តែ​សម្រាប់​ខ្លួន​Shivanath Sahu និង​shivram ផ្ទាល់ ពួកគេ​អាចធ្វើ​ចលា​នា​បាន​ដូច​ក្មេង​ធម្មតា​ដទៃ​ផ្សេងទៀត​ដែរ​។ ពួកគេ​អាច​ងួ​ត​ទឹក​ឲ្យ​គ្នា​ទៅវិញទៅមក ស្លៀកពាក់​, សិតសក់​, ដើរ​កម្សាន្ត​នៅក្នុង​ភូមិ ជា​ពិ​សស​ពួកគេ​អាច​ជិះ​កង់​ទៅ​សាលា​បាន​យ៉ាង​ល្អឥតខ្ចោះ​ថែមទៀត​ផង​។​
​លោក Raj Kumar អាយុ​៤៥​ឆ្នាំ ដែលជា​ឪពុក​កុមារ​ភ្លោះ​ខាងលើ បញ្ជាក់ថា កូន​របស់គាត់​ជា​មនុស្ស​រៀន​ពូកែ​ប្រចាំ ថ្នាក់​ផងដែរ​។​
​ក្រុម​វេជ្ជបណ្ឌិត​ខ្លះ​មានជំនឿថា ពួកគេ​អាច​វះកាត់​ផ្តាច់​កូនភ្លោះ​នេះ​ចេញពី​គ្នា​បាន​ដោយ​ជោគជ័យ ប៉ុន្តែ​កូនភ្លោះ​បដិសេធ​មិន​ព្រម​ឲ្យ​វេជ្ជបណ្ឌិត​វះកាត់​នោះឡើយ​។​
​លោក​វេជ្ជ​បណ្ឌិត្យ Krishan Chugh បាន​ថ្លែងថា កូនភ្លោះ​នេះ​អាច​វះកាត់​ផ្តាច់ចេញ​ពីគ្នា​។ ប៉ុន្តែ​ទោះ​បែបណាក៏ដោយ កុមារ​Shivram បាន​ថ្លែងថា​«​យើង​មិន​ប្រាថ្នា​បែកចេញ​ពីគ្នា​ទេ ។ យើង​ចង់​នៅ​បែបនេះ​រហូតដល់​យើង​ចាស់ ។ យើង​ចង់​នៅ​បែបនេះ​»៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya