ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់​ ​

កណ្តាល ៖ កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ។​
រថយន្ត​លុ​ច្ស​ស៊ី​ស​មួយគ្រឿង​បោះពួយ​បុក​ម៉ូតូ ពេញទំហឹង​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​៣​នាក់​រងរបួស​ធ្ងន់ ក្រោយ​ក់ត​ហេតុ កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង ស្រាប់តែ​អ្នកបើកបរ​ដែល​អះអាង​ថា​ខ្លួនគេ​ជា​កូនប្រុស​របស់លោក​ឧ​ត្ត​ម សេនីយ៍ ឯក ក្រិត ឈ្មោះ ឯក សុវណ្ណារ៉ា មាន​តួនាទី​ជា​នាយរង​ប៉ុស្តិ៍ ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បាន​បើករថយន្ត​គេច​ចូល​ភ្នំពេញ​បាត់ បើទោះបី​សមត្ថកិច្ច ទាំង​នគរបាល ទាំង​កងរាជអាវុធហត្ថ បើករថយន្ត​ដេញតាម​ក៏​តាម​មិនទាន់​ដែរ ។​
មុនពេល​កើតហេតុ គេ​ឃើញ​មាន រថយន្ត​លុ​ច្ស​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-7577 បានធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ សំដៅទៅ​ខេត្តព្រៃវែង ស្រាប់តែ​ដល់​ចំណុចកើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក PHAN PON តួ​ប្រុស​ពាក់ ស្លាក​លេខ កណ្តាល 1Q-1544 ជិះ​គ្នា​៣​នាក់ ធ្វើដំណើរ​បញ្ច្រាសទិស​ជាមួយ​រថយន្ត​លុច​ស៊ី​ស បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ទាំង​៣​នាក់ ។​
ជនរងគ្រោះ​ទាំង​៣​នាក់​មានឈ្មោះ ទី​១-​ឈ្មោះ រ៉ា​ន់ ចាន់ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល របួស​បាក់ជើង​, ទី​២-​ឈ្មោះ យ៉​ន តេ​ងោ មាន​ទីលំនៅ​អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល របួសធ្ងន់ និង​ទី​៣- ឈ្មោះ សួង ធា អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​អន្លុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល របួស​បាក់ជើង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya