មណ្ឌលគិរីៈអាជ្ញាធរក្រុងសែនមនោរម្យសហការណ៍ជាមួយជំនាញរដ្ឋាបាលព្រៃឈើខេត្តមណ្ឌលគិរីបង្ក្រាបបានឈើប្រណីតជិត២០០កំណាត់នៅភូមិពូត្រុំថ្មី ក្រុងសែនមនោរម្យ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ខែមេសាឆ្នាំ២០១៤។
ប្រភពបានអោយដឹងថា កន្លែងស្តុកឈើប្រណីតខុសច្បាប់ដែលត្រូវបង្ក្រាបខាងលើនេះជារបស់ឈ្មួញរកស៊ីឈើដ៏មានអំណាចខ្នងបង្អែកធំម្នាក់ តែងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វាទ្វេភាគីណាំលៀ(ហៅប៉ុស្គិ៍៧)ដែល មានលោកអៀណាម៉ូ ជាប្រធានច្រកប្រចាំការនៅទីនោះនិង លោកអ៊ុកណាខៃ ជាមន្ត្រីយោធា មានតួនាទីជា ប្រធាន គ នៃកងអនុសេនាធំលេខ១ប្រចាំច្រកទ្វាទ្វេភាគីណាំលៀ ល្បីឈ្មោះខាងរត់ការផ្លូវនាំឈើចេញក្រៅស្រុក។ប្រភពបានបន្តថាទោះបីមានការចាប់បង្ក្រាបជាច្រើនករណីនាពេលកន្លងមកគ្រប់ទីកន្លែងស្ទើរជុំវិញខេត្តមន្ឌលគិរី ប៉ុន្តែក្រុមអ្នករកស៊ីបទល្មើសដ៏មានឥទ្ធិពល ជាច្រើនគ្រឿងធ្វើការដឹកជញ្ជូនឈើប្រណីតរាល់ថ្ងៃគ្មានខ្លាចញញើតសមត្ថកិច្ចឡើយគឺទៅដោយរលូតឆ្លងកាត់ស្រុកពេជ្រដា ទៅស្រុកយួន។
មន្ត្រីជំនាញមេព្រៃបានអោយដឹងថាឈើប្រណីតដែលសមត្ថកិច្ចចាប់បង្ក្រាបបានមានចំនួន២៩០កំណាត់បច្ចុប្បន្នត្រូវដឹកជញ្ជូនមករក្សាទុកនៅរដ្ឋាបាលព្រៃឈើខេត្តមណ្ឌលគិរី។
ចំពោះបញ្ហាបទល្មើសព្រៃឈើដែលឆ្លងដែនទៅប្រទេសវៀតណាម លោក អៀ ណាម៉ូ ប្រធានច្រកទ្វាទ្វេភាគីណាំលៀ ឆ្លើយក្នុងន័យទទួលថា ពិតជាមានបទល្មើសឆ្លងដែនមែន តែលោកនិយាយថារូបលោកមិនបានទទួលប្រយោជន៍នោះទេ មានគេរត់ការអស់ហើយ។
មន្ត្រីយោធា លោក អ៊ុក ណាខៃ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេនៅថ្ងៃនេះ៕
ឌឹមសឿន
» Breaking News, ព័ត៌មានជាតិ » ប៉ូលិសបង្ក្រាបឡានដឹកឈើប្រណីត