ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » រថយន្ត​កាមរី​គូទ​ស្វីត​បើក​ម៉ូតូ​នគរបាល​ម្នាក់​ឈ្លោះគ្នា​ផ្អើលប៉ូលិសខណ្ឌចំការមន

រថយន្ត​កាមរី​គូទ​ស្វីត​បើក​ម៉ូតូ​នគរបាល​ម្នាក់​ឈ្លោះគ្នា​ផ្អើលប៉ូលិសខណ្ឌចំការមន

ភ្នំពេញ៖ ភាព​អនាធិបតេយ្យ​នឹងចលាចលមួយ​បានកើតឡើង​យ៉ាងខ្លាំង​នៅ​តាម បណ្តោយផ្លូវព្រះមុនីរ៉េត កែង​ផ្លូវលេខ ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ខណៈរថយន្តកាមរីគូទស្វិត មួយគ្រឿង​បើកប៉ះ គ្នាជា​មួយ​នឹងម៉ូតូពាក់ស្លាកលេខ នគរបាល កាលពីវេលាម៉ោង ២១ នឹង ២០ នាទីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៣។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលខាងលើ នេះ​គឺ មានរថយន្ត មួយគ្រឿង​ម៉ាកកាមរីគូទស្វិត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E 7431 បើកបរធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកែងផ្លូវលេខ ២៧១ បានបត់ក្រឡប់ក្រោយវិញ ក៏ស្រាប់រេជ្រុល បុកម៉ូតូមួយគ្រឿង ម៉ាកស៊ីរូស ពាក់ស្លាកលេខ នគរបាល 1- 1256 តាមផ្លូវលេខ ២៧១ ក្នុង​ទិសដៅពីជើងទៅត្បូង បណ្តាលឲ្យម្ចាស់រថយន្តនឹងម្ចាស់ម៉ូតូសុទ្ធតែអ្នកខ្លាំង បាន ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ នឹងប្រជាពលរដ្ឋ រួមជាមួយសមត្ថកិច្ចដែលយាមនៅចំណុចស្តុប ស្ទឹងមានជ័យ នឹងនគរបាល ប៉ុស្តិ៍ ទំនប់ទឹក ចុះមកអន្តរាគមន៍ភ្លាមៗ ដើម្បីទប់ស្កាត់អំពើហឹង្សារបស់ភាគីទាំង ២ កុំឲ្យ មានរឿងធំកើតឡើង។

បន្ទាប់ពីកើតហេតុម៉ូតូរបស់ជនរងគ្រោះនឹងរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចអូស យកទៅរក្សាទុក នៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយតាមផ្លូវ ច្បាប់ ៕

ដោយ៖ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya