ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » កាប់​គ្នា​ស្លាប់​ម្នាក់ ពេល​រាំ​ធុងបាស់​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ​

កាប់​គ្នា​ស្លាប់​ម្នាក់ ពេល​រាំ​ធុងបាស់​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ​

កំពង់ឆ្នាំង​: កាលពី​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៤ នៅ​ភូមិ​សេរី ឃុំ​ខុន​រ៉ ស្រុក​បរិបូរណ៍ ត្រូវ​សមត្ថកិច្ច​ប៉ូលីស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​ប៉ូលីស​ស្រុក​បរិបូរណ៍ ចាប់ខ្លួនបាន​ម្នាក់​ហើយ កាលពី​ថ្ងៃទី​១០ មេសា​នេះ ។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​ឈ្មោះ​គិត គៀត ភេទ​ប្រុស អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​សេរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​

បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​កន្លែងកើតហេតុ និង មាន​មនុស្ស​មួយចំនួនទៀត​បាន​រង​របួស បន្ទាប់​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ក្រុម​ជនរងគ្រោះ​និង ភាគី​ម្ខាង​ទៀត កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​៨​ខែមេសា ឆ្នាំ​២០១៤ នៅ​ភូមិ​សេរី ឃុំ ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះ​នៅក្នុង​ជម្លោះ​ហឹ​ង្សា​នេះ ឈ្មោះ​លន់ ឈួន ហៅ​លប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។

នៅក្នុង​ថ្ងៃកើតហេតុ​នោះ​ក្រុមគ្រួសារ​លោក​ភួង ហ៊ិ​ន នៅក្នុង​ភូមិ​សេរី ឃុំ​ខុន​រ៉ង បាន​ប្រារព្វ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ហើយ​នៅវេលា​យប់ ក៏មាន​ចាក់ធុងបាស់​រាំលេង​កំសាន្ត​ផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya