ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ត្រូវបានលោក សមរង្ស៊ី បញ្ជាក់ថា “គឺអត់ជួបគ្នាទេ ដោយសារតែបញ្ហាបច្ចេកទេស និងរង់ចាំលោកកឹម សុខា វិលត្រឡប់មកពីអាមេរិកវិញ”។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ សម្តេច ហ៊ុន សែន បានបញ្ជាក់ឯកភាពជាមួយលោកថា ដាក់ឲ្យ គ.ជ.ប គឺជាស្ថាប័នឯករាជ្យពេញលេញ មានចែងក្នុងរដ្ឋធម្មនុញ្ញ និងអាចកើតចេញពីការព្រម ព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
ក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១០មេសានេះ លោក សមរង្ស៊ី ក៏បានលើកឡើងថា ការចរចាជាសម្ងាត់រវាងក្រុមការងារ ក៏ដូចជាមេដឹកនាំកំពូល គឺរូបលោក និងសម្តេច ហ៊ុន សែន សម្រេចបាន ៨០ ភាគរយ នៅសល់ ២០ ភាគរយទៀត មិនយូរទេ អាចជជែក គ្នាបន្ថែមទៀត។
លោកសមរង្ស៊ី បានបញ្ជាក់ថា “ចំពោះសំដីខ្ញុំនិយាយជាមួយសម្តេច ហ៊ុន សែន ខ្ញុំអត់ មាន ការសោកស្តាយទេ។ អ្វីជជែកគ្នាមានប្រយោជន៍ ដើម្បីឲ្យមានការរួបរួមជាតិ ដើម្បី ប្រទេស ជាតិមានការអភិវឌ្ឍន៍រីកចំរើន។ អ្វីដែលខ្ញុំនិយាយជាមួយសម្តេចហ៊ុន សែន មិនមែន ជា ការព្រមព្រៀងទេ គ្រាន់តែនិយាយគ្នា។ ការចូលគាល់ព្រះមហាក្សត្រ ទាល់តែ ព្រះ មហាក្ស ត្រ កោះអញ្ជើញ និងទាល់តែមានសំណើពីគណបក្សសង្គ្រោះជាតិ និងគណបក្ស ប្រជា ជនកម្ពុជា”។
លោកសមរង្ស៊ី បានបញ្ជាក់ថា “ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជន កម្ពុជា ទាញឲ្យបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០១៨ (ហេតុផលដោយសារភ្លៀង ទកលិច កសិកររវល់…)។ គណបក្សសង្គ្រោះជាតិ អត់យល់ព្រមទេ ចង់ទាញការបោះឆ្នោតជាតិ មកមុខទៀត(១ឆ្នាំយ៉ាងតិច) បោះឆ្នោតជាតិឆ្នាំ២០១៦”។
លោកសមរង្ស៊ី ក៏បានបញ្ជាក់ជាថ្មីថា លោក កឹម សុខា បានឯកភាពរក្សាការទាមទារបោះឆ្នោតជាតិ នៅឆ្នាំ២០១៦។ គណបក្សសង្គ្រោះជាតិ ទាល់តែមានហត្ថលេខា សម រង្ស៊ី.កឹម សុខា ទើបអាចសម្រេចបាន៕