ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរថយន្តធន់ត្រា របស់លោកណាង ជាច្រើនគ្រឿង កំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើ ទៅវៀតណាម នាពេលយប់ តាមច្រកដាក់ដាំ​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ត្រូវ​ជន​មួយក្រុម​បាញ់​មួយ​គ្រាប់ របួស​ប្លោកនោម​ ​

ត្រូវ​ជន​មួយក្រុម​បាញ់​មួយ​គ្រាប់ របួស​ប្លោកនោម​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៤ ឋិត​នៅ​ចំណុច​មុខផ្ទះ​លេខ​១៤០ ផ្លូវ​លេខ​១៥០ ក្រុម​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ ។ ក្រោយ​កើត ហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹកបញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្រះកុសុមៈ ហៅ ពេទ្យ​លោកសង្ឃ ។ ចំណែក​ក្រុម​ជន​ដៃ ដល់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ។​
​ជន​រង គ្រោះ​មានឈ្មោះ ពេញ សុផល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សន្ដិសុខ ស្នាក់​នៅផ្ទះ​លេខ​១៤៤ ភូមិ​១១ សង្កាត់​ទឹក ល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ រីឯ​ក្រុម​ជនដៃដល់​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ ២​គ្រឿង ប្រដាប់​ដោយ​កាំភ្លើង​១​ដើម​មិន ស្គាល់​ម៉ាក ។​
មុនពេល​កើតហេតុ ជនរងគ្រោះ និង​ក្រុម​ជនដៃដល់​បាន​ចូល​ផឹកស៊ី​រាំ កម្សាន្ដ​នៅក្នុង​ក្លិប​កម្សាន្ដ​ម៉ូ​ណា​កូ ឋិត នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ ។ លុះ រហូតដល់​ម៉ោង​ប្រមាណ​១​រំលងអធ្រាត្រ ពួកគេ​បាន​ចេញពី​ក្លិប​ដូចគ្នា ។ ប្រហែល ជាមាន​ការប៉ះទង្គិច​គ្នា​នៅក្នុង​ក្លិប ទើប ពេលចេញ​មកដល់​ខាងមុខ​ក្លិប ពួកគេ បាន​វាយ​ប្រតាយប្រតប់​គ្នា​ធ្វើឱ្យ​ជន​ដៃ ដល់​ម្នា​ក់ដក​កាំភ្លើង​បាញ់​សំដៅ​ជន​រង គ្រោះ​១​គ្រាប់​ត្រូវចំ​ប្លោកនោម​របួស​ជា​ទម្ងន់ ។ ភ្លាមៗ​នោះ ក្រុម​ជនដៃដល់​បាន រត់ឡើង​ជិះ​ម៉ូតូ​២​គ្រឿង​គេចខ្លួនបាត់ ស្រមោល ។ រីឯ​ជនរងគ្រោះ​ត្រូវបាន​ដឹក យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ស្វែងរក​ឃាត់ខ្លួន​ជនដៃដល់ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya