ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នៅតាម​កន្លែង​លក់​សំបុត្រ​រថយន្ដក្រុង ឡើងថ្លៃ​ទ្វេដង​ ​

នៅតាម​កន្លែង​លក់​សំបុត្រ​រថយន្ដក្រុង ឡើងថ្លៃ​ទ្វេដង​ ​

ក្រុង​ប៉ោយប៉ែត ៖ នៅ​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខិតជិត​ចូលមក​ដល់​នៅ ថ្ងៃ​ខានស្អែក​នេះ​គេ​សង្កេតឃើញ​ពលករ ចំណាកស្រុក​ប្រុស​ស្រី​រាប់រយ​នាក់​ក្នុង​១ ថ្ងៃៗ​បាននាំគ្នា​សម្រុក​ឆ្លងដែន​មកពី ប្រទេស​ថៃ​តាម​ច្រករបៀង​ដោយ​ខុស ច្បាប់​នៅក្នុង​តំបន់​ជាយដែន​កម្ពុជា​-​ថៃ ក្រុង​ប៉ោយប៉ែត​ដូច​គេ​ហែ​កឋិន​ដើម្បី វិលត្រឡប់​ទៅ​ស្រុកកំណើត​ជួបជុំ​គ្រួសារ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នាពេលខាងមុខ​។​
​ក្រុម​ពលករ​ខ្មែរ​ចំណាកស្រុក​ប្រុស ស្រី​ទាំងនេះ​ពួកគេ​បាននាំគ្នា​សម្រុក​ឆ្លង ដែន​មកពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្ដរជាតិ​និង​ច្រករបៀង​នៅក្នុង​តំបន់ ជាយ ដែរ​ក្រុង​ប៉ោយប៉ែត តាម​ថ្ងៃ​ធម្មតា​មាន ចំនួន​តិចតួច​ទេ​តែបើ​ពេល​មាន​រដូវ បុណ្យប្រពៃណី​ខ្មែរ​ម្ដងៗ​មានដូចជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ​វិញ​គឺមាន​ចំនួន ច្រើន​ក្នុង​១​ថ្ងៃៗ​រាប់ពាន់នាក់​ឯណោះ​។
​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយ ដែនកម្ពុជា​ថៃ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា ចំពោះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មួយ ចំនួន​នៅក្នុង​តំបន់​នេះ​វិញ​នៅពេល​មាន​រដូវ​បុណ្យប្រពៃណី​ខ្មែរ​ខិតចូល មកដល់ ម្ដងៗ​ក៏​សប្បាយ​ទទួលផល​ប្រយោជន៍​ពី ក្រុម​ពល​ពលករ​ខ្មែរ​ចំណាកស្រុក​ទាំងអស់ នេះ​ទៅតាម​ជំនាញ​របស់​ពួកគេ​ផងដែរ​។​
​មានការ​កត់សម្គាល់​ផងដែរ​ថា នៅ ពេល​មាន​រដូវ​បុណ្យទាន​ម្ដងៗ​នៅតាម​ផ្លូវ​សាធារណៈ​ចាប់ពី​ចំណុច​ផ្លូវកែង ចូល​ផ្សារ​អគ្គ​ថ្មី​រហូតដល់​រង្វង់​មូល​ច្រកទ្វារ អន្ដរជាតិ​ប៉ោយប៉ែត​គេ​សង្កេតឃើញ មាន​ក្រុម​អ្នករត់​តាក់ស៊ី និង​រថយន្ដ​តូច ធំ​គ្រប់​ប្រភេទ​ចត​លើ​ដងផ្លូវ​សាធារណៈ​ចាំ​ចាប់​ម៉ូយ​បង្ក​សកម្មភាព​អ​នា ធិ​ប តេ​យ្យ ។ មិនតែប៉ុណ្ណោះ​ក្រុម​អ្នករត់ តាក់ស៊ី​និង​អ្នកលក់​សំបុត្រ​រថយន្ដក្រុង គ្រប់​ប្រភេទ​បាន​លក់​សំបុត្រ​ឡើងថ្លៃ​កប់​ពពក​ពី​ប៉ោយប៉ែត​ដល់​ភ្នំពេញ តម្លៃ​ពី ៤៥០​បាតរ​ហូល​ដល់​៦៥៥​បាត​ឯណោះ ។ ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើ​គួរសម​ត្ថ កិច្ច​ចាត់វិធានការ​ទប់ស្កាត់​ឱ្យបាន​ទាន់ ពេលវេលា​ផង ។​
​គួរ​បញ្ជាក់ថា សាលាក្រុង​ប៉ោយប៉ែត កន្លងទៅ​បានចេញ​តារាង​តម្លៃ​កំណត់ឱ្យ​លក់​សំបុត្រ​រថយន្ដ​ពី​ប៉ោយប៉ែ​តម ក ភ្នំពេញ​តែ​៣៥.០០០​រៀល​ស្មើនឹង​២៨០ បាត​ប៉ុណ្ណោះ ប៉ុន្ដែ​ពេលនេះ​នៅ​កន្លែង លក់​សំបុត្រ​រថយន្ដក្រុង​ឡើងថ្លៃ​តាម​ចិ​ត្ដ​ដោយ​គ្មាន​ការទប់ស្កាត់​ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya