ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​សេ១២៥​បុក​ម៉ូតូ​សង​កូរ៉េ​ស្លាប់​ម្នាក់របួសធ្ងន់​៣នាក់

ម៉ូតូ​សេ១២៥​បុក​ម៉ូតូ​សង​កូរ៉េ​ស្លាប់​ម្នាក់របួសធ្ងន់​៣នាក់

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុនឹង ៣ នាក់ផ្សេងទៀត​ ត្រូវរងរបួសធ្ងន់ធ្ងរ​បានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានភ្ញាក់ ផ្អើលឡើងកាលពីវេលាម៉ោង ២១ នឹង ០០ នាទីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៣ ចំណុចខាងត្បូងស្តុបណត ប្រ៊ិត ជាង ២០០ ម៉ែត្រ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១AU 6064 ជិះ ធ្វើដំណើរ តាមបណ្តោយផ្លូវណតប្រ៊ិត ក្នុងទិសដៅពីជើងទៅ ត្បូង ដោយបានជិះក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ ចំណុចប៉ុស្តិ៍យាម ២៤ ម៉ោង បុរសពីរនាក់ខាងលើនេះបានទាញចង្កូតម៉ូតូបត់ឆ្វេងដៃចូលផ្លូវបេតុង តែត្រូវ យុវជន ពីរនាក់ផ្សេងទៀត ដែលកំពុងជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV 5198  ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ិត ក្នុងទិសដៅពីត្បូងទៅជើងដោយ បានជិះលឿនខ្លាំងណាស់ បានជ្រុល ល្បឿនទៅបុកចំម៉ូតូសង់កូរ៉េ​យ៉ាងពេញទំហឹង តែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូសងកូរ៉េម្នាក់ត្រូវបោកក្បាលនឹងថ្នល់ ដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុក្នុងថ្លុកឈាម នឹងម្នាក់ទៀតដែល រួមដំណើរជាមួយ បុរសស្លាប់នេះក៏ត្រូវរងរបួសធ្ងន់ធ្ងរផងដែរ ។ ចំណែកយុវជនជាម្ចាស់ ម៉ូតូសេ១២៥ ក៏ត្រូវដួលបោកខ្លួន នឹង បោកក្បាលរបួសធ្ងន់ធ្ងរ ហូរឈាមរហាមផងដែរ ។

សមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា​ម៉ូតូទាំងពីរគ្រឿងត្រូវរងការ ខូចខាត​ទាំងស្រុង ចំណែកអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ នឹង សាកសពត្រូវប្រគល់ឲ្យក្រុមគ្រួសារទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែក ម៉ូតូរបស់ពួកគេត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងអូសយកទៅ រក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ។

គួរបញ្ជាក់ថាបុរសដែលស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើនេះមានឈ្មោះ សុង សុធា ៕

ដោយ៖ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya