ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-កូរ៉េ​ មាន​ការ​កើន​ឡើង​១៣​ភាគរយ​ក្នុង​ឆ្នាំមុន

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-កូរ៉េ​ មាន​ការ​កើន​ឡើង​១៣​ភាគរយ​ក្នុង​ឆ្នាំមុន

ភ្នំពេញ៖ នៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទំហំទឹក ប្រាក់​ប្រមាណ ៣២៨.៨៦២.០០០ដុល្លារអាមេរិក បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១២ ទំហំទឹក​ប្រាក់ពាណិជ្ជ​កម្ម​កម្ពុជា-កូរ៉េ អនុវត្តបានត្រឹមតែ ២២៩. ១៣០.០០០ដុល្លារអមេរិកប៉ុណ្ណោះ ពេលគឺមាន​ការកើន​ឡើង​ប្រ​មា​ណ១៣%។

ថ្លែងក្នុងសិក្ខាសាលាស្តីពី ការរចនាម៉ូតវាយនភ័ណ្ឌ និងការតុបតែងលម្អគេហដ្ឋាន សម្រាប់​ឈាន​ចូល​ទីផ្សារកូរ៉េ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣នេះនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា បច្ចុប្បន្ននេះទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-កូរ៉េ​មាន​ភាពល្អប្រសើរ ដោយឃើញថា មានក្រុមហ៊ុនកូរ៉េសរុបទាំងអស់ប្រមាណ ៨៤៥ក្រុមហ៊ុន មាន​វត្ត​មាននៅកម្ពុជា ដែល ក្នុងនោះមានជាង ១០០ក្រុមហ៊ុន ជាប្រភេទក្រុមហ៊ុនពាណិជ្ជកម្ម និងចំនួន​ដែល​សេស​សល់ជាប្រភេទក្រុមហ៊ុនវិនិយោគ ហើយទឹកប្រាក់វិនិយោគសរុបរបស់កូរ៉េនៅកម្ពុជា មាន​ប្រមាណ ៣៩​កោ​ដដុល្លារអាមេរិក។ ដោយឡែកសម្រាប់ផលិតផលកម្ពុជាទៅកាន់ ទីផ្សារកូរ៉េ ត្រូវបានពង្រីកទូលំ​ទូ​លា​យ និងបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា កាន់តែមានសក្តានុពល បន្ទាប់​ពីកិច្ចព្រមព្រៀង​តំ​បន់​​​ពា​ណិជ្ជ​កម្មសេរីអាស៊ាន-កូរ៉េ សម្រាប់ទំនិញបានចូលជាធរមាននាខែវិច្ឆិកា ឆ្នាំ​២០០៨ និងកិច្ចព្រម​ព្រៀង​​តំ​បន់​ពាណិជ្ជកម្មសេរីលើសេវាកម្ម និងវិនិយោគមានតម្លៃចាប់ពីខែវិច្ឆិកា ឆ្នាំ​២០០៩ និងខែ តុលា ឆ្នាំ២០១០ ជាបន្តបន្ទាប់។ក្រៅពីកិច្ចព្រមព្រៀងក្រោមក្របខ័ណ្ឌអាស៊ាន-កូរ៉េ កម្ពុជា​ក៏​មានកិច្ចព្រមព្រៀង​ពាណិ​ជ្ជ​កម្ម​ដោយឡែកជាលក្ខណៈទ្វេភាគីកម្ពុជា-កូរ៉េផងដែរ។កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​​កម្មទាំងនេះ បាន​ធ្វើ​​​​​ឲ្យ​កម្ពុ​ជា​ទទួលបាននូវភាពអនុគ្រោះ ពាណិជ្ជកម្ម​សម្រាប់ផលិតផល​របស់ខ្លួនទៅទី​ផ្សារកូរ៉េប្រមាណ ៨៥% ក្នុង​កំរិត​ពន្ធនាំ ចូលទាប ឬគ្មានជាប់ពន្ធ។

លោក HaeMoon CHUNG អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានមាន ប្រសាសន៍​ដែរថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជាកាន់តែល្អប្រសើរឡើង។ ទាំងនេះបង្ហាញឲ្យឃើញពីទំនាក់​ទំនង​​សហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ត្រូវបានពង្រឹងពង្រីក។ តាមរយៈកិច្ច​សហប្រតិ​បត្តិ​ការ​នេះបានធ្វើឲ្យទំនាក់ទំនង ទ្វេភាគី រវាងប្រទេសទាំងពីរមានការរីកចម្រើន ជាពិសេស​លើ​ផ្នែក​​ពាណិជ្ជ​កម្ម ការវិនិយោគសំ​ណ​ង់ និងការផ្លាស់ប្តូរធនធានមនុស្ស៕

ដោយ៖ វិជ្ជា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya